បរទេស៖ ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីគឺជាមេដឹកនាំពិភពលោក នៅក្នុងវិស័យបច្ចេកវិទ្យាមីស៊ីល វាយប្រហារហោះលឿនជាងសម្លេង ហើយតាមពេលវេលា ដែលប្រទេសដទៃទៀតតាមទាន់នោះ ទំនងជានឹងបច្ចេកវិទ្យាអភិវឌ្ឍ ទប់ទល់នឹងអាវុធថ្មីទាំងនេះ។
នៅក្នុងសេចក្តីអត្ថាធិប្បាយ ដែលចាកផ្សាយនៅថ្ងៃអាទិត្យ ជាផ្នែកនៃភាពយន្តឯកសារ មានចំណងជើងថា “ប្រវត្តិសាស្ត្រថ្មី” លោក ពូទីន បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក មានភាពប្រហាក់ប្រហែលគ្នា នៅពេលនិយាយពីចំនួនក្បាលគ្រាប់ និងនាវាផ្ទុកយន្តហោះ។
លោកបន្តថា “ប៉ុន្តែក្នុងដំណើរអភិវឌ្ឍន៍ ដ៏ទំនើបរបស់យើង យើងពិតជាអ្នកនាំមុខ” ហើយលោកបន្ថែមថា ប្រទេសរុស្ស៊ី ក៏ជាលេខ១ ក្នុងពិភពលោក តាមរយៈទំហំនៃការធ្វើទំនើបកម្ម លើអាវុធចាស់ៗពីមុនរបស់ខ្លួនផងដែរ។ នៅក្នុងអនាគត មហាអំណាចពិភពលោកដទៃ នឹងមានបច្ចេកវិទ្យាអាវុធ វាយប្រហារល្បឿនលឿនជាងសម្លេង ប្រហាក់ប្រហែលគ្នានេះដែរ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក ពូទីន បាននិយាយកាលពីខែមុនថា ការធ្វើតេស្តមីស៊ីលលឿនជាងសម្លេង Zircon របស់ប្រទេសរុស្ស៊ី គឺជិតបញ្ចប់ទាំងស្រុង ហើយការបញ្ជូនឲ្យកងទ័ពជើងទឹក នឹងចាប់ផ្តើមក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួល៖ ប៉ាង កុង