ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ចាយលុយជាង ៧០០លានដុល្លារ ទិញសព្វាវុធពីកូរ៉េខាងត្បូង

បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះបានឈានទៅដល់ កិច្ចព្រមព្រៀងយោធា ដែលមានតម្លៃប្រមាណជា ១ពាន់លានដុល្លារអូស្ត្រាលី ឬប្រមាណជា ៧១៦លានដុល្លារ ជាមួយនឹងកូរ៉េខាងត្បូង ដើម្បីនាំយកបច្ចេកវិទ្យា និងសព្វាវុធថ្មីៗ។

នៅក្នុងលក្ខខណ្ឌនៃ កិច្ចព្រមព្រៀងនេះក្រុមហ៊ុនជំនាញ ខាងផលិតសព្វាវុធ ការពារជាតិរបស់កូរ៉េ Hanwha Corp នឹងត្រូវផលិតនូវរថក្រោះ ៣០គ្រឿង រថយន្តដឹកគ្រាប់ ១៥គ្រឿង សម្រាប់ប្រទេសអូស្ត្រាលីផងដែរ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានថ្លែងនៅក្រោយ កិច្ចព្រមព្រៀងនេះថា វាគឺជាជំហ៊ានថ្មីៗដ៏សំខាន់មួយ របស់អូស្ត្រាលីក្នុងឧស្សាហកម្ម ការពារជាតិហើយយើង នឹងនៅតែបន្ត ធ្វើការពង្រឹងនិងកសាង សមត្ថភាពបន្ថែមទៀត ខណៈដែលកូរ៉េខាងត្បុងគឺជា ដៃគូមួយដែលមិនអាចខ្វះបានឡើយ។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង យោធានេះត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលនៃ ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ របស់លោកប្រធានាធិបតី កូរ៉េខាតត្បូង Moon Jae-in នៅក្នុងប្រទេសអូស្ត្រាលី ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top