ព័ត៌មានអន្តរជាតិ

រុស្សីធ្វើតេស្តមីស៊ីល ប្រឆាំងនាវាចម្បាំងថ្មី ដែលមានឈ្មោះថា Otvet

បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃពុធ ម្សិលមិញនេះ បានប្រកាសថាមីស៊ីល ប្រឆាំងនឹងនាវាចម្បាំងថ្មី មួយដែលមានឈ្មោះថា Otvet ឬមានន័យថា ជាអង់គ្លេសថា Answer នោះត្រូវបានធ្វើការបាញ់តេស្តសាកល្បង ហើយចេញពីនាវាចម្បាំង Marshal Shaposhnikov នៅក្នុងតំបន់ឈូងសមុទ្រនៃប្រទេសជប៉ុន។

យោងតាមការបញ្ជាក់ដោយក្រសួងដដែលបានឲ្យដឹងទៀតថា ការបាញ់សាកល្បងលើកនេះគឺបាន ប្រព្រឹត្តទៅដោយជោគជ័យហើយវាបាញ់ចំគោលដៅក្រោមទឹក១០០ភាគរយ តាមផែនការ។

វិដេអូនៃការធ្វើតេស្តត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្សីលោក Vladimir Putin បានចេញសេចក្តីថ្លែងការណ៍ស្តីអំពី កម្លាំងនៃកងកម្លាំង យោធារបស់ប្រទេសរុស្សី។

រំលឹកដែរថាកាលពីខែ មុនប្រទេសរុស្សីគឺបានធ្វើតេស្តមីស៊ីល មួយម្តងដែរហើយដែលមានឈ្មោះថា Zircon Hypersonic Cruise missile ហើយតាមផែនការមីស៊ីលនេះនឹង ជិតរួចរាល់ហើយត្រៀមដាក់ឲ្យកងកម្លាំងជើង ទឹករុស្សីអាចប្រើប្រាស់បាននាដើមឆ្នាំ២០២២ខាងមុខនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top