ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា សង្គ្រាមលោកលើកទី៣ បានកើតឡើងរួចទៅហើយ

បរទេស៖ ជម្លោះជាសកលថ្មីមួយកំពុងផ្ទុះឡើងនៅក្នុងប្រព័ន្ធអ៊ីនធឺណេត ហើយមន្ត្រីការពារជាតិកំពូលរបស់រុស្ស៊ីបានអះអាងដោយបន្ថែមថា រដ្ឋាភិបាលទីក្រុងមូស្គូសង្ឃឹមថា នឹងធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយហានិភ័យដែលបណ្តាលមកពីការប៉ះទង្គិចគ្នាខាងឌីជីថលទៅវិញទៅមក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Andrey Krutskikh មន្ត្រីក្រសួងការបរទេស ដែលទទួលបន្ទុកត្រួតពិនិត្យកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសស្តីពីសន្តិសុខព័ត៌មាន បាននិយាយបែបនេះ គឺនៅក្នុងសន្និសីទសិក្សាមួយស្តីពីប្រធានបទនៃកន្លែងរបស់រុស្ស៊ីនៅក្នុងពិភពនយោបាយនាពេលបច្ចុប្បន្ននេះ។ លោកបានអះអាងថា ការវាយប្រហារតាមអ៊ីនធឺណិតបានកើតឡើងជាញឹកញាប់ និងធ្ងន់ធ្ងររហូតដល់បង្កើតជាជម្លោះពិភពលោកថ្មី ហើយវាបានលាក់បាំងពីភ្នែកសាធារណៈ។

លោកបានព្រមាននៅក្នុងសុន្ទរកថារបស់លោកនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋក្រុងម៉ូស្គូថា៖ «សង្រ្គាមមួយកំពុងកើតឡើង ហើយបានកើតឡើងខ្លាំងថែមទៀត។ ទាំងនេះ វាត្រូវបានលាក់បាំង ការពិត អរិភាពពេញលេញកំពុងកើតឡើងនៅក្នុងអ៊ីនធឺណេត។ ហើយជាទូទៅ ប្រព័ន្ធផ្សព្វផ្សាយគឺត្រឹមត្រូវក្នុងការនិយាយថា នេះគឺជាសង្រ្គាមលោកលើកទីបីរួចទៅហើយ។ យើងមិនដឹងពីទំហំនៃការខូចខាត ឬអ្នកណានឹងចាញ់នៅទីបញ្ចប់ ឬអ្វីដែលការកំណត់រចនាសម្ព័ន្ធរបស់ពិភពលោកនឹងក្លាយជាលទ្ធផលនៃសង្គ្រាម»។

លោក Krutskikh បានសង្កត់ធ្ងន់ថា វិមានក្រឹមឡាំង មានការខ្នះខ្នែងក្នុងការប្រើប្រាស់រចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិ ដើម្បីមកកិច្ចព្រមព្រៀងអន្តរជាតិទាក់ទងនឹងសង្គ្រាមឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានត្អូញត្អែរថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បានជ្រៀតជ្រែកចំពោះការប៉ុនប៉ងរបស់ទីក្រុងមូស្គូ ក្នុងការធ្វើឱ្យបញ្ហានេះក្លាយជាអាទិភាព៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top