បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសបារាំងលោក Olivier Veran នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាបច្ចុប្បន្នចំនួនករណី ឆ្លងមេរោគថ្មីអូមីក្រុង នៅទូទាំងប្រទេស គឺមានចំនួនស្មើទៅនឹង១០ភាគរយ ទៅហើយនៃចំនួនឆ្លងថ្មីប្រចាំថ្ងៃ។
លោកបន្តថានេះ បានក្លាយទៅជាមូលហេតុដ៏សំខាន់ តែមួយគត់ដែលអជ្ញាធរនឹងត្រៀមផែនការ ដាក់ការរឹតបន្តឹងច្បាប់ សាជាថ្មីទាំងទៅលើលក្ខខណ្ឌសម្រាប់ផ្នែកសុខាភិបាល និងលក្ខខណ្ឌ សម្រាប់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា មកដល់ពេលនេអជ្ញាធរកំពុងតែធ្វើការយ៉ាងមមាញឹក ដើម្បីអាចអនុញ្ញាតិ ឲ្យមានការចាក់វ៉ាក់សាំងទៅលើកុមារ ដែលមានអាយុចាប៉ពី ៥ទៅដល់១១ឆ្នាំផងដែរ ចាប់ពីសប្តាហ៍ក្រោយតទៅ៕ ប្រែសម្រួល៖ស៊ុនលី