ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បិទការធ្វើដំណើរលើប្រទេសចំនួន ១២ ដោយភ័យខ្លាចពីការរាលដាលមេរោគអូមីក្រុង

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ ISNA បានរាយការណ៍ថា អ្នកដំណើរដែលមកដល់ពីប្រទេសចំនួន ១២ ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសអ៊ីរ៉ង់រយៈពេល ១៥ថ្ងៃ ដោយសារតែការភ័យខ្លាចនៃប្រភេទថ្មីនៃជំងឺកូវីដ-១៩ អូមីក្រុង។

បំរាមដែល មាន ប្រសិទ្ធភាព រួច ហើយ នៅ ថ្ងៃ សៅរ៍ កន្លងមកនេះ គ្របដណ្ដប់ លើ ប្រទេស អាហ្វ្រិក ចំនួន ៨ ដូចជា បូតស្វាណា ណាមីប៊ី ម៉ូសំប៊ិក អេសវ៉ាទីនី ឡេសូតូ ហ្ស៊ីមបាវ៉េ ម៉ាឡាវី និង អាហ្វ្រិក ខាងត្បូង និង ប្រទេសអឺរ៉ុប ចំនួន៤ គឺអង់គ្លេស បារាំង ន័រវេស និង ដាណឺម៉ាក។ នេះបើយោងតាមក្រសួងមហាផ្ទៃអ៊ីរ៉ង់។

សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសផ្សេងៗ ក្រសួងបានកំណត់ការបញ្ជូនវិញ្ញាបនបត្រវ៉ាក់សាំង និងការធ្វើតេស្ត PCR អវិជ្ជមានមុនពេលចូលប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៨៥៧ ករណីដែលបង្កើនការឆ្លងសរុបរបស់ប្រទេសកើនឡើងដល់ ៦,១៨៤,៧៦២ករណី។

នៅក្នុងប្រទេសអ៊ីរ៉ង់ ជំងឺរាតត្បាតក៏បានឆក់យកជីវិតមនុស្សចំនួន ៥២ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៣1,៤០០នាក់ក់។

ក្រសួងបានឲ្យដឹងថា មនុស្សសរុបចំនួន ៦,០២៦,៣៧៨នាក់បានជាសះស្បើយពីជំងឺនេះ ឬត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល ២៧៧៤នាក់នៅតែស្ថិតក្នុងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំង ICU៕


ដោយ ឈូក បូរ៉ា

Most Popular

To Top