ព័ត៌មានអន្តរជាតិ

នាង Lee Yoo Bi បដិសេធពាក្យចចាមអារ៉ាមថា មានស្នេហាជាមួយ BTS លោក Jungkook

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បាននិយាយថា Lee Yoo Bi តារាស្រីរូបនេះមិនស្គាល់ Jungkook សមាជិកក្រុម BTS ផ្ទាល់ទេ ហើយអ្នកខាងក្នុងបានបង្ហើបថា ខ្ញុំបានលឺពាក្យចចាមអារ៉ាមអំពីការណាត់ជួប២ឬ៣ដងមកហើយ ប៉ុន្តែតាមខ្ញុំដឹង នាងមិនស្គាល់ Jungkook ផ្ទាល់ទេ ខ្ញុំបានសួរនាងពីមុនមក ហើយនាងក៏ប្រាប់ថានាងស្គាល់ SUGA ដែរ ។

នាងបានបន្តទៀតថា នៅពេលដែលខ្ញុំសួរនាងអំពីពាក្យចចាមអារ៉ាមណាត់ជួប នាងគ្រាន់តែសើច។ នាងសើចព្រោះវាច្បាស់ណាស់ថាមិនពិត។ ពាក្យចចាមអារ៉ាមអំពីការណាត់ជួបថ្មីៗនេះបានចាប់ផ្តើមជាមួយនឹងការចោទប្រកាន់នៅលើ YouTube ក៏ដូចជាសហគមន៍អនឡាញដោយអះអាងថា អ្នកទាំង២បានចែករម្លែកវត្ថុស្ទួន និងបានធ្វើ ‘lovestagram’ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕ដោយ៖លី ភីលីព

Most Popular

To Top