ព័ត៌មានអន្តរជាតិ

ឥណ្ឌា ផ្តល់​ការអនុញ្ញាត ​ឱ្យ​ប្រើ​បន្ទាន់ ​សម្រាប់​ថ្នាំ​គ្រាប់​ព្យាបាល ​​កូ​វីដ​របស់​ក្រុមហ៊ុន ក្នុងស្រុកឈ្មោះ Merck

ប្រទេស​ឥណ្ឌា ​បានផ្តល់​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់ ​ជាបន្ទាន់​សម្រាប់​ថ្នាំ​គ្រាប់​ព្យាបាល​​កូ​វីដ ​របស់​ក្រុមហ៊ុន Merck គឺ​ថ្នាំ Molnupiravir។

ជាមួយគ្នានោះដែរវ៉ាក់សាំង Covovax ​របស់​វិទ្យាស្ថាន​សេ​រ៉ាំ​ឥណ្ឌា និង​វ៉ាក់សាំង Corbevax របស់​ក្រុមហ៊ុន Biological E ក៏ត្រូវបានអនុញ្ញាតដូចគ្នា​បើតាមការប្រកាសលើ Twitter របស់រដ្ឋមន្ត្រី​សុខាភិបាល​របស់​ឥណ្ឌា ។ ថ្នាំ Molnupiravir នឹង​ត្រូវ​ផលិត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​ដោយ​ក្រុមហ៊ុន​ចំនួន ១៣​សម្រាប់​ការប្រើប្រាស់​មាន​កម្រិត​​ក្រោម ​ស្ថានភាព​បន្ទាន់​សម្រាប់​ការព្យាបាល ​អ្នកជំងឺ​ពេញវ័យ​ដែល​កើតកូ​វីដ​១៩​។​

ក្រុមហ៊ុន​ផលិត​ឱសថធំៗដូចជា Aurobindo Pharma, Cipla, Sun Pharmaceuticals​និង​ក្រុមហ៊ុន​មួយចំនួន​ទៀត ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​​ស្ម័គ្រចិត្ត ​ដែល​មិន​ផ្តាច់មុខ​ជាមួយ​ក្រុមហ៊ុន Merck ដើម្បី​ផលិត​និង​ផ្គត់ផ្គង់​ថ្នាំ Molnupiravir នៅក្នុង​ប្រទេស​ឥណ្ឌា ​៕

Most Popular

To Top