ព័ត៌មានអន្តរជាតិ

បុណ្យណូអែល លើអវកាស ! មនុស្ស១០នាក់ មកពីប្រទេស៤ នឹងប្រារព្ធពិធី នៅលើស្ថានីយ៍ អវកាស២នៅឆ្នាំនេះ

ចិន ៖ មានព័ត៌មានមួយចំនួន ដែលធ្វើឲ្យមនុស្សម្នាក់ងឿងឆ្ងល់ថា តើលោក Santa និងសត្វរមាំង របស់លោកបញ្ជូន ទៅកាន់គន្លងផែនដីទាប ឬយ៉ាងណានោះ អវកាសយានិកចំនួនកំណត់ត្រា នឹងចំណាយពេល បុណ្យណូអែល នៅក្នុងទីអវកាស នៅឆ្នាំនេះគឺស្ថានីយ៍ អវកាសអន្តរជាតិ និងស្ថានីយ៍អវកាសចិន Tiangong នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សរុបមកមនុស្ស ១0 នាក់មកពីប្រទេសចំនួន៤ នឹងប្រារព្ធរដូវកាលពីស្ថានីយ៍ អវកាសអន្តរជាតិ (ISS) និងស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន។ ថ្ងៃបុណ្យណូអែល ដែលបានចំណាយលើលំហ គឺកម្រមាននៅឆ្នាំដំបូង នៃការរុករកអវកាស ប៉ុន្តែបានក្លាយជាទម្លាប់ ចាប់តាំងពី ISS ត្រូវបានកាន់កាប់ ជាបន្តបន្ទាប់កាលឆ្នាំ ២000 ។

មនុស្សដំបូងគេ ដែលចំណាយពេលបុណ្យណូអែល នៅលើលំហ គឺអវកាសយានិកអាមេរិក Frank Borman, James Lovell និង William Anders ក៏ជាមនុស្សដំបូងគេ ដែលបានចាកចេញពីគន្លង របស់ផែនដីផងដែរ ។ អ្នកទាំង៣បានប្រារព្ធពិធីនេះក្នុងឆ្នាំ ១៩៦៨នៅលើយន្តហោះ Apollo 8 ដោយបានបញ្ជូនខ្សែភាពយន្ដ ដ៏ ល្បីមកផែនដី វិញ នៅថ្ងៃណូអែល ក្នុង នោះពួកគេអម ជាមួយការថតសំឡេង នៃព្រះច័ន្ទ ដែលរំកិលចុះក្រោម កន្សោមជាមួយ នឹងការអានសៀវភៅ ព្រះគម្ពីរលោកុប្បត្តិ ។

នៅពេលយានអវកាស ចាកចេញពីគន្លងភពព្រះច័ន្ទ លោក Lovell ត្រូវបានគេនិយាយថា បានបញ្ជូនសារត្រឡប់ មកផែនដីវិញនូវសារថា៖ ‘សូមជូនដំណឹងថា មានសាន់តាក្លូស!’ ។ វាត្រូវបានគេប៉ាន់ប្រមាណថា មនុស្សប្រហែលមួយពាន់លាននាក់ នៅទូទាំង ៦៤ ប្រទេស បានតាមដានការផ្សាយបន្តផ្ទាល់ ស្មើនឹងមនុស្សម្នាក់ ក្នុងចំណោមបុគ្គលបួននាក់ ដែលនៅរស់នៅពេលនោះ ៕ ដោយ៖លី ភីលីព

Most Popular

To Top