ព័ត៌មានអន្តរជាតិ

លោក Elon Musk រិះគន់លើប្រព័ន្ធផ្សព្វផ្សាយ សង្គមចិនជុំវិញ ហានិភ័យ នៃការប៉ះទង្គិចគ្នា រវាងផ្កាយរណប Starlink និងស្ថានីយ៍អវកាស

ចិន ៖ ប្រទេសចិន បានដាក់ពាក្យបណ្តឹង ទៅកាន់ទីភ្នាក់ងារ អង្គការ សហប្រជាជាតិដែលទទួលខុស ត្រូវ ចំពោះសុវត្ថិភាព អវកាស ដោយសារតែ ខ្លួននិយាយថា ស្ថានីយអវកាស របស់ខ្លួន ត្រូវបានបង្ខំ ឲ្យចាត់វិធានការគេចវេស ដើម្បីជៀសវាងការប៉ះទង្គិច ជាមួយផ្កាយរណប បានបាញ់បង្ហោះ ដោយស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

លោក Elon Musk បានប្រឈមមុខនឹងការរិះគន់ពីអ្នកប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមចិន បន្ទាប់ពីប្រទេសចិនបានត្អូញត្អែរថា ស្ថានីយអវកាសរបស់ខ្លួន ត្រូវបានបង្ខំឲ្យចាត់វិធានការ គេចវេស ដើម្បីជៀសវាងការប៉ះទង្គិចជាមួយផ្កាយរណប Starlink របស់មហាសេដ្ឋីបច្ចេកវិទ្យា ។

ប្រទេសចិនបានដាក់ឯកសារ កាលពីដើមខែនេះទៅកាន់ទីភ្នាក់ងារ អវកាសរបស់អង្គការសហប្រជាជាតិ ដោយនិយាយថា ផ្កាយរណបមកពីផ្នែក Starlink នៃក្រុមហ៊ុនអវកាស SpaceX របស់លោក Musk ខិតជិតគ្នាយ៉ាង ស្និទ្ធចំនួន២ជាមួយស្ថានីយ អវកាសចិន នៅថ្ងៃទី ១ ខែកក្កដា និងថ្ងៃទី២១ ខែតុលា។
នៅពេលព័ត៌មាន នៃការដាក់ឯកសារនេះរីករាលដាល អ្នកប្រើប្រាស់វេទិការមីក្រូប្លុក របស់ ចិន Weibo បានប្រមូលផ្តុំគ្នា ដោយអ្នកប្រើប្រាស់ម្នាក់ បាននិយាយថា ផ្កាយរណប Starlink គឺគ្រាន់តែជាគំនរសំរាម ក្នុងលំហ ហើយម្នាក់ទៀតពណ៌នាថា ជាអាវុធសង្គ្រាមអវកាសអាមេរិក ៕ដោយ៖លី ភីលីព

Most Popular

To Top