បរទេស ៖ ដោយសម្អាងដល់ប្រភពនានា ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ ថា យន្តហោះចារកម្ម របស់កងទ័ពជើងអាកាស សហរដ្ឋអាមេរិក មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានធ្វើការហោះហើរ នៅពីលើប្រទេសអ៊ុយក្រែន ភាគខាងកើត ។
តាមសេចក្តីរាយការណ៍ យន្តហោះនោះគឺធ្វើបេសកកម្ម ប្រមូលការណ៍សម្ងាត់ ស្តីពីស្ថានភាពយោធានៅលើដី ហើយនេះ គឺជាបេសកកម្ម បែបនេះលើកទី២ នៅក្នុងសប្ដាហ៍នេះ ហើយវាបានកើតមាននៅថ្ងៃតែមួយ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ធ្វើកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទ ។
គួរបញ្ជាក់ថា មាន សេចក្តីថ្លែងការណ៍ ដ៏ច្របូកច្របល់ នៅបណ្ដាប្រទេស លោកខាងលិច និងអ៊ុយក្រែន ថា ប្រទេសរុស្ស៊ីអាច នឹងធ្វើការឈ្លាន ពានទៅលើប្រទេស អ៊ុយក្រែន ប៉ុន្តែមន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាន មានប្រសាសន៍ថា ពួកវា គឺជាភាពតានតឹងកើន ឡើង ដែលមិនអាចបញ្ជាក់បាន និងថា ប្រទេសរុស្ស៊ី មិនគម្រាមកំហែង ដល់អ្នកណាម្នាក់នោះទេ ។
នៅពេលទន្ទឹមគ្នានេះដែរ លោកមិនបានបដិសេធ ចំពោះការបង្កហេតុ ដើម្បីបញ្ជាក់ដល់សេចក្តីថ្លែងការណ៍ របស់លោកខាងលិច និងបានព្រមានថា ការប្រើប្រាស់កម្លាំងបាយដោះស្រាយវិបត្តិ នៅក្នុងប្រទេសអ៊ុយក្រែន ភាគអាគ្នេយ៍ នឹងមានផលវិបាកដ៏ធ្ងន់ធ្ងរ ៕
ប្រែសម្រួល៖ប៉ាង កុង