ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី តៃវ៉ាន់ ជំរុញទីក្រុងប៉េកាំង ឲ្យបោះបង់ចោល ដំណើរផ្សងព្រេងយោធា

តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោក Tsai Ing-wen បានព្រមានក្រុងប៉េកាំងនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកស្រីនៅថ្ងៃសៅរ៍នេះ ប្រឆាំងនឹងការព្យាយាមដណ្តើមយកតៃវ៉ាន់ដោយកម្លាំង ហើយបានលើកឡើងថា មានតែការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះ ទើបភាពតានតឹងក្នុងតំបន់ត្រូវបានកាត់បន្ថយ។

លោកស្រី Tsai បានលើកឡើងថា “យើងចង់ក្រើនរំលឹកអាជ្ញាធរក្រុងប៉េកាំងថា ពួកគេមិនគួរយល់ច្រឡំអំពីស្ថានភាពនេះឡើយ ហើយថាពួកគេគួរតែបញ្ឈប់ការរីករាលដាលនៃដំណើរផ្សងព្រេងយោធានៅក្នុងជួររបស់ពួកគេ” ។

លោកស្រី បាន បន្ដថា “ការ ប្រើ មធ្យោបាយ យោធា គឺមិន មែន ជា ជម្រើស សម្រាប់ ការ ដោះស្រាយ ការ ខ្វែង គំនិត គ្នា រវាង ភាគី ទាំង ពីរ របស់ យើង ឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកបានបន្ថែមថា “មានតែតាមរយៈការរក្សាសន្តិភាព និងស្ថិរភាព អាចមានលំហ និងបរិយាកាសសមរម្យ សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយដោយសន្តិវិធី និងរួមគ្នា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលយើងជួបប្រទះ។ មានតែវិធីនេះទេ ដែលយើងអាចកាត់បន្ថយភាពតានតឹងក្នុងតំបន់បាន”។

លោកស្រីបានបន្ថែមថា តៃវ៉ាន់ត្រូវបានទទួលរងនូវ “សម្ពាធយោធា និងការទូតកើនឡើងឥតឈប់ឈរ” ពីរដ្ឋាភិបាលដឹកនាំដោយកុម្មុយនិស្តនៅទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះថា ជាខេត្ត ដែលរង់ចាំការបង្រួបបង្រួមជាមួយដីគោកឡើងវិញ ប្រសិនបើចាំបាច់។

លោកស្រីបានលើកឡើងសំដៅដល់ការលុកលុយបំបែកកំណត់ត្រាដោយយន្តហោះយោធាចិនចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ កាលពីឆ្នាំមុន ក៏ដូចជាការធ្វើឱ្យខូចដល់ភាពស្របច្បាប់របស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ ដោយដាក់សម្ពាធឱ្យបរទេសបញ្ឈប់ការចាត់ទុកកោះ ដែលគ្រប់គ្រងដោយខ្លួនឯងជាអធិបតេយ្យភាពជាតិ៕

ដោយ ឈូក បូរ៉ាtml

Most Popular

To Top