ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ ៖ ពលរដ្ឋអាមេរិក មានភាពភ័យ ខ្លាចច្រើន ជាងក្តីសង្ឃឹម នៅក្នុងឆ្នាំ២០២២

វ៉ាស៊ិនតោន ៖ នៅក្នុងតួលេខ ស្រាវជ្រាវថ្មីមួយ និងត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារចិនស៊ិនហួ បានបង្ហាញថាពល រដ្ឋអាមេរិក ភាគច្រើន បានបង្ហាញក្តីបារម្ភ និងលំបាកច្រើន ជាងអ្វីដែលពួកគេមានភាព សុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២២នេះ ទាំងនៅក្នុងប្រទេស និងសម្រាប់ពិភពលោកផងដែរ។

ការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើងដោយ Axios/Momentiv បានបង្ហាញយ៉ាងច្បាស់ថា ៥១ភាគរយនៃអ្នកដែលបានធ្វើការ ឆ្លើយតបទៅនឹងការស្រាវជ្រាវគឺមានក្តីព្រួយបារម្ភ ចំពោះអ្វីដែលនឹងកើតឡើង នៅក្នុងឆ្នាំ២០២២នេះ សម្រាប់ប្រទេសអាមេរិក ហើយប្រមាណជា៥៤ភាគរយ សម្រាប់ពិភពលោកទាំងមូល ។

បន្ថែមលើសពីនេះ ពលរដ្ឋអាមេរិកបានបង្ហាញក្តីសង្ឃឹម តិចតួចចំពោះការរំពឹងទុករបស់ពួកគេ នៅក្នុងឆ្នាំថ្មីនេះដោយក្នុងនោះមានតែ៣ ក្នុងចំណោម១០នាក់ប៉ុណ្ណោះ ។

តួលេខ នៃការព្រួយបារម្ភនេះ បានកើនឡើងក្នុងអត្រាខ្ពស់បំផុត មិនធ្លាប់មានគិតចាប់តាំង តែពីឆ្នាំ២០២០ ដែលគ្រានោះមានត្រឹមតែ ២៥ភាគរយ ខណៈដែល កាលពីឆ្នាំ២០១៨ មាន២២ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top