ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ូឡូញ តេស្តវិជ្ជមានកូវីដ ទោះបីបានចាក់វ៉ាក់សាំង៣ដង រួចហើយក្តី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាប្រធានាធិបតីប៉ូឡូញលោក Andrzej Duda
បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ។

ប្រភពដដែលបានសរសេរដែរថា ទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតីមានអក្ការៈជាធម្មតានោះទេ ហើយគ្មានរោគសញ្ញា
ធ្ងន់ធ្ងរណាមួយឡើយ និងកំពុងស្ថិតនៅក្រោមការថែរក្សាដោយក្រុមគ្រូពេទ្យ។

គួរឲ្យដឹងដែរថាប្រធានាធិបតីលោក Duda បានទទួលវ៉ាក់សាំងទាំង២លើក នៅក្នុងខែមេសា និងខែមិថុនា និងបានបន្តចាក់
ដូសជម្រុញបាននៅថ្ងៃទី១៧ខែធ្នូ កន្លងមកនេះ តែកន្លងមកលោកធ្លាប់បានឆ្លងកូវីដម្តងហើយកាលពីខែតុលាឆ្នាំ២០២០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top