ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ឪពុកម្តាយអាមេរិកមួយ ក្នុងចំណោមបី នឹងអនុញ្ញាតិ ឲ្យកូនៗចាក់វ៉ាក់សាំងកូវីដ

បរទេស៖ យោងតាមការចេញផ្សាយរបស់ the Guardian នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ពលរដ្ឋអាមេរិកមួយ ក្នុងចំណោមបីនាក់ គឺបានត្រៀមខ្លួនរួចទៅហើយ ដើម្បីឲ្យកូនៗរបស់ពួកគេ ក្នុងការទទួលយកវ៉ាក់សាំង ការពារកូវីដ។

ការស្រាវជ្រាវដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកជំនាញ បានរកឃើញទៀតដែរថា ក្នុងពេលជាមួយគ្នា ក៏មានការព្រួយបារម្ភដែរថា អាមេរិកនឹងជួបផលលំបាកខ្លាំង សម្រាប់បេសកកម្ម ចាក់វ៉ាក់សាំងជូនពលរដ្ឋអាមេរិក វ័យក្មេងអាយុចន្លោះ ពី៥ទៅ១១ឆ្នាំលើកនេះ។

Kaiser Family Foundation ដែលជាអង្គការមិនរកប្រាក់ គឺជាអ្នកសិក្សាស្រាវជ្រាវ ទៅលើបញ្ហានេះបានអះអាងថា ពលរដ្ឋអាមេរិកម្នាក់ ក្នុងចំណោមបីនាក់ នឹងមិនបដិសេធនោះទេនៅពេល ដែលការចាក់វ៉ាក់សាំង ជូនកូនៗរបស់ពួកគេ នឹងចាប់ផ្តើមនោះ។

គួរឲ្យដឹងដែរថា គិតមកត្រឹមសប្តាហ៍នេះ ចំនួនកុមារដែលបានឆ្លងវិរុសកូវីដ នៅអាមេរិកមានចំនួន ទៅដល់៦លាននាក់ រួចមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top