ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់កូរ៉េខាងត្បូង កើនឡើងជាង ២៤ភាគរយ រយៈពេល ១០ថ្ងៃដំបូងដើមខែមករា

សេអ៊ូល៖ ទិន្នន័យការិយាល័យគយបានបង្ហាញនៅថ្ងៃអង្គារនេះឲ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងពីរខ្ទង់ សម្រាប់រយៈពេល ១០ថ្ងៃដំបូងនៃខែមករា ដោយសារតែការបន្តការងើបឡើងវិញនៃតម្រូវការសកលពីជំងឺរាតត្បាតកូវីដ-១៩ ។

ការនាំចេញដែលមានប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ចជំរុញការនាំចេញមានចំនួន ១៣,៩ពាន់លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែមករា កើនឡើង ២៤,៤ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន នេះបើយោងតាមសេវាគយកូរ៉េ។

ការនាំចេញផលិតផល Semiconductor កើនឡើង ២៣,៣ភាគរយ ហើយការនាំចេញផលិតផលប្រេងបានកើនឡើងច្រើនជាងទ្វេដងក្នុងរយៈពេល ១០ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការនាំចេញសម្រាប់រថយន្ត និងគ្រឿងម៉ាស៊ីន មានភាពជាក់លាក់ទទួលបានច្រើនជាង ២០ ភាគរយ ប៉ុន្តែការនាំចេញឧបករណ៍ទូរគមនាគមន៍ដូចជាស្មាតហ្វូនបានធ្លាក់ចុះ ៥១ភាគរយ។

ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង បានកើនឡើង ២២,៦ភាគរយសម្រាប់រយៈពេល ១០ ថ្ងៃដំបូងនៃខែនេះ ជាមួយនឹងការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងវៀតណាមកើនឡើង ៣៥,១ ភាគរយ និង ១៧,៣ ភាគរយនៃប្រទេសនីមួយៗ។

ការនាំចូលបានកើនឡើង ៥៧,១ភាគរយក្នុងឆ្នាំនេះដល់ ១៨,៩ពាន់លានដុល្លារក្នុងរយៈពេល ១០ថ្ងៃដំបូងដើមខែមករានេះ ដែលបញ្ជូនឱនភាពពាណិជ្ជកម្មកើនឡើងដល់ ៥ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ជាមួយគ្នានេះដែរការនាំចូលសម្រាប់វត្ថុធាតុដើម រួមទាំងប្រេងឆៅ និងឧស្ម័នធម្មជាតិ បានកើនឡើងក្នុងរយៈពេលដែលបានលើកឡើង ប៉ុន្តែការនាំចូលឧបករណ៍ចល័តបានធ្លាក់ចុះវិញក្នុងតួលេខពីរដង៕

Most Popular

To Top