ទីក្រុងឡុងដ៍ ៖ ទិន្នន័យបានបង្ហាញថា ក្រុមហ៊ុន Toyota Motor Corp បានជាប់ចំណាត់ ថ្នាក់កំពូលក្នុងការលក់ រថយន្តជាសាកលនៅឆ្នាំ ២0២១ ដោយបានផ្តួលក្រុមហ៊ុន Volkswagen AG នៃប្រទេស អាល្លឺម៉ង់ រយៈពេល២ឆ្នាំ ជាប់ៗគ្នា ចំពេលមានការថយចុះ នៃការផ្គត់ផ្គង់គ្រឿងបន្លាស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុន Volkswagen បាននិយាយនៅថ្ងៃដដែលនេះថា ការលក់រថយន្តទូទាំងពិភពលោក របស់ខ្លួនកាលពីឆ្នាំមុន បានធ្លាក់ចុះ ៤.៥ ភាគរយមកនៅត្រឹម ៨.៨៨ លានគ្រឿង ទាបជាងរថយន្ត ៩.៥៦ លានគ្រឿងដែលលក់នៅទូទាំងពិភពលោក ដោយក្រុមហ៊ុន Toyota នៅចន្លោះខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២0២១ ។ ការលក់របស់ក្រុមហ៊ុន Toyota រួមមានការលក់ដោយក្រុមហ៊ុន ផលិតរថយន្តធុនតូច Daihatsu Motor Co និងក្រុមហ៊ុនផលិតរថយន្ត Hino Motors Ltd . ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿង បន្លាស់ដោយសារជំងឺ រាតត្បាត COVID-19 មិនបានប៉ះពាល់ដល់ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខ្លាំង ដូចក្រុមហ៊ុនផលិត រថយន្តផ្សេងទៀតដូចជា Volkswagen ត្រូវបានបង្ខំឲ្យទប់ស្កាត់ការ ផលិតជាការឆ្លើយតបទៅ នឹងការខ្វះខាតបន្ទះឈីប ជាសកលនោះទេ ។ ការលក់របស់ក្រុមហ៊ុន Volkswagen នៅលើទីផ្សារក្នុងស្រុករបស់ខ្លួន នៅអឺរ៉ុប ខាងលិចបាន ធ្លាក់ចុះ ២.៧ ភាគរយមកនៅត្រឹម ២.៨៦ លានគ្រឿង ខណៈការលក់នៅទីផ្សារសំខាន់របស់ប្រទេសចិនបានធ្លាក់ចុះ ១៤.១ ភាគរយមកនៅត្រឹម ៣.៣0 លានគ្រឿង។ លទ្ធផលរួមមានផលិតផល ដែលលក់ក្រោមម៉ាក Audi និង Porsche ។
ទន្ទឹមនឹងនេះ ការលក់រថយន្តអគ្គិសនីបានកើនឡើងជិតទ្វេដងដល់ ៤៥២,៩00 គ្រឿង ខណៈរថយន្តអគ្គិសនី ប្រភេទ Plug-in Hybrid បានកើនឡើង ប្រហែល ៦0 ភាគរយដល់ ៣0៩,៥00 គ្រឿង។ មន្ត្រីម្នាក់របស់ក្រុម ហ៊ុន Volkswagen បាននិយាយថា ក្រុមហ៊ុន សម្រេច បាននូវការលក់ ដ៏គាប់ចិត្ត ក្នុងកាលៈទេសៈនេះ វាមិនគ្រប់គ្រាន់ ដើម្បីទូទាត់ផលប៉ះពាល់នៃការប៉ះទង្គិច នៃបន្ទះឈីបនោះទេ ៕ ដោយ៖លី ភីលីព