បរទេស៖ តម្លៃទំនិញនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើងខ្លាំង ក្នុងអត្រាលឿនបំផុតមិនធ្លាប់ មានឡើយក្នុងរយៈពេល៤០ឆ្នាំ ចុងក្រោយនេះ ដោយអត្រាអតិផរណាបានកើនឡើង៧ ភាគរយធៀបទៅនឹងខែធ្នូដូចគ្នាកាលពីឆ្នាំទៅ។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងដែរថាតម្រូវការដ៏ខ្លាំងក្លាបូក រួមទាំងកង្វះខាតការផ្គត់ផ្គង់ទំនិញសំខាន់ៗដូចជាទំនិញសុខភាព មានអត្រាច្រើនឡើងដែលវាបានធ្វើឲ្យមានសំពាធមែនទែន ដល់ក្រុមអ្នកតាក់តែងច្បាប់ក្នុងការអនុវត្តដំណោះស្រាយ។
ក្នុងពេលជាមួយគ្នានេះដើម្បីអាចបន្ធូរបន្ថយនិងសាកល្បង កាត់បន្ថយបញ្ហាធនាគារកណ្តាលរបស់អាមេរិក បានដាក់ផែនការក្នុងការបង្កើនអត្រាការប្រាក់ ចំពោះកំចីនានាផងដែរនៅក្នុងឆ្នាំនេះ។

គួរឲ្យដឹងដែរថាការកើនឡើងនៃការចំណាយលើការកំចីនេះ គឺនឹងអាចសំដៅកាត់បន្ថយតម្រូវ ការដោយធ្វើឱ្យការទិញដូចជារថយន្តមានតម្លៃថ្លៃជាងមុននាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
