ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីលើស ពី១៦.០០០នាក់ 

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៦.០០០ករណីកាលពីថ្ងៃពុធ ក្នុងនោះមាន១៦.០៦៦ករណីឆ្លងក្នុងស្រុក និង៦៩ ករណីនាំចូល ។

រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃពុធដោយមាន២.៩៤៨ករណី បន្ទាប់មកខេត្ត Khanh Hoa មាន៧៧២ករណី និងខេត្ត Binh Dinh មាន៧០២ករណី ។

នាថ្ងៃដដែល អាជ្ញាធរសុខាភិបាលក៏បានចងក្រងឯកសារចំនួន១២.១៥៦ករណីឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញមុននេះនៅខេត្ត Khanh Hoa ។

ការឆ្លងបាននាំឱ្យចំនួនសរុបរបស់ប្រទេសនេះកើនឡើងដល់១.៩៥៨.៧១៩នាក់ជាមួយនឹងការស្លាប់៣៤.៩៦៤នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.៦៣៥.៨៩៩នាក់ បានជាសះស្បើយ ៕

Most Popular

To Top