វ៉ាស៊ីនតោន៖ ទស្សនាវដ្ដី The Diplomat បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិក និងមេដឹកនាំស៊ីវិលរបស់ខ្លួន ខុសក្នុងការធ្វើ “សង្រ្គាមត្រជាក់ថ្មី” ដោយសង្កត់ធ្ងន់ លើការឆ្លើយតបផ្នែកយោធា ចំពោះបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច និងការទូត។
របាយការណ៍បានឲ្យដឹងថា ប្រហែលជាកំហុសឆ្គងដ៏សំខាន់ របស់អាមេរិក គឺពឹងផ្អែកខ្លាំងពេក លើអាវុធកេរដំណែលមានតម្លៃថ្លៃ – នាវាផ្ទុកយន្តហោះ កាំជ្រួចនុយក្លេអ៊ែរ ដែលមិនអាចប្រើប្រាស់បាន និងលែងត្រូវការប្រើតទៅទៀត ការចំណាយលើសថវិកា និងយន្តហោះចម្បាំង F-35 ដែលមិនដំណើរការ – ដែលមិនអាចការពារ ផលប្រយោជន៍ និងប្រជាពលរដ្ឋ របស់សហរដ្ឋអាមេរិកបាន។
ដោយពណ៌នាអំពីយុទ្ធសាស្ត្រ និងការចំណាយរបស់សហរដ្ឋអាមេរិក បច្ចុប្បន្នថាជា “ការសម្រេចចិត្តមិនសមហេតុផល” របាយការណ៍នេះបានឲ្យដឹងថា “រូបមន្តបរាជ័យ និងការគណនាប្រឆាំង” មិនអាចផ្លាស់ប្តូរ “រហូតដល់ការលោភលន់ របស់សាជីវកម្ម ដែលគាំទ្រថវិកា ការពារជាតិ ត្រូវបានប្រឈមយ៉ាងពិតប្រាកដ” ហើយជំនួសដោយការ ចំណាយតិចតួច និងជាក់ស្តែង៕ ដោយ ឈូក បូរ៉ា