ព័ត៌មានអន្តរជាតិ

WhatsApp ជួយរដ្ឋាភិបាល អាមេរិកតាមដាន លើអ្នកប្រើប្រាស់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃអង្គារនេះបានឲ្យដឹងថាកម្មវិធីទូរស័ព្ទដ៏ល្បីល្បាញ WhatsApp ពិតជាត្រូវបានបញ្ជាដោយផ្ទាល់ពីភ្នាក់ងាររដ្ឋាភិបាលរបស់ អាមេរិកក្នុងការអនុវត្តកិច្ចការងារតាមដានដោយខុសគោលការណ៍ច្បាប់ទៅលើអ្នកប្រើប្រាស់ទាំងក្រៅប្រទេសមួយចំនួនផង។

ប្រភពដដែលបានសរសេរទៀតថាភ្នាក់ងារទាំងនោះមិនមានភស្តុតាងណាមួយដែលអាចចោទប្រកាន់ទៅលើក្រុមអ្នកប្រើប្រាស់ថាជាឧក្រិដ្ឋជនឡើយហើយទាំងដែលកម្មវិធីទាំងនោះបានស្គាល់អត្តសញ្ញាណរបស់ពួកគេរួចទៅហើយថែមទៀតផង។

ការស្រាវជ្រាវដែលធ្វើឡើងសម្រាប់ឆ្នាំ២០២១បានបង្ហាញយ៉ាងច្បាស់ថាអជ្ញាធរជាតិកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀនរបស់អាមេរិកឬ US DEA គឺបានចេញបញ្ជាដោយផ្ទាល់ទៅលើក្រុមហ៊ុន Facebook និងបណ្តាញទំនាក់ទំនង WhatsApp ផងដែលជាបណ្តាញក្រោមការគ្រប់គ្រងរបស់ Facebook​ដើម្បីធ្វើការតាមដានទៅលើអ្នកប្រើប្រាស់ដែលក្នុងនោះមានទាំងនៅក្នុងប្រទេសចិននិងទីក្រុងម៉ាកាវផងដែរ។

ក្រៅពីនោះគេក៏អាចរកឃើញដែរថាក្រៅតែពីគោលដៅទាំងពីរគេក៏រកឃើញដែរថា WhatsApp បានធ្វើការតាមដានទៅលើក្រុមអ្នកប្រើប្រាស់នៅក្នុងប្រទេសមិកស៊ិកូផងដែរពោលគឺលើសពីព្រំដែននៅក្នុង សហរដ្ឋអាមេរិកឆ្ងាយមែនទែន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top