វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា រុស្ស៊ីអាចធ្វើចលនាយោធា ចូលទៅក្នុងអ៊ុយក្រែន ខណៈដែលខ្លួនប្រមូលផ្តុំកងទ័ព នៅតាមព្រំដែនរបស់ពួកគេ ខណៈពេលដែលការព្រមាន អំពីទណ្ឌកម្មហិរញ្ញវត្ថុ សេដ្ឋកិច្ច និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ផ្សេងទៀត ដែលទីក្រុងម៉ូស្គូនឹងប្រឈមមុខ ប្រសិនបើប្រទេសនេះបង្កើន ការឈ្លានពានពេញ ទំហឹងមែននោះ ។

លោក បៃដិន បាននិយាយនៅក្នុង សន្និសិទកាសែតមួយ ដើម្បីអបអរការ បញ្ចប់ឆ្នាំដំបូង របស់លោក ដែលលោកបានកាន់តំណែង ជាកន្លែង ដែលលោកបានព្យាយាមបង្ហាញ ពីសមិទ្ធិផលរបស់លោកថា “ការស្មានរបស់ខ្ញុំ គឺប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើចលនាយោធាចូល ទៅក្នុងប្រទេសអ៊ុយក្រែន “។
ភាពតានតឹងបានកើនឡើងជុំវិញ អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការ កសាង យោធា ដ៏ធំមួយនៅតាមព្រំដែន ដែលបង្កើនការព្រួយបារម្ភ ក្នុងចំណោមសហរដ្ឋអាមេរិក និង អង្គការសន្ធិសញ្ញា អាត្លង់ទិក ខាងជើង អំពីការលុកលុយ មួយផ្សេងទៀត បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀ ក្នុងឆ្នាំ២០១៤ ។
រុស្ស៊ីបានបដិសេធថា ខ្លួនមិនមានចេតនាឈ្លានពាន ដោយបន្ទោសភាពតានតឹង កាន់តែខ្លាំងឡើងលើការបង្ក ហេតុរបស់អ៊ុយក្រែន និងការបង្កើនសកម្មភាពយោធារបស់ណាតូនៅជិតព្រំដែនរបស់ខ្លួន។ រដ្ឋាភិបាល អាមេរិក ឲ្យដឹងថា រុស្ស៊ី បានដាក់ពង្រាយទាហាន ជិត ១០ ម៉ឺន នាក់ នៅ តាម ព្រំដែន ជាមួយ អ៊ុយក្រែន ហើយ អាច បង្កើន ចំនួន ទ្វេដង ក្នុង រយៈពេលដ៏ខ្លី ។

លោក បៃដិន បានលើកឡើងថា “ប្រសិនបើពួកគេពិតជាធ្វើនូវអ្វី ដែលពួកគេមានសមត្ថភាព ធ្វើជាមួយកងកម្លាំង ដែលប្រមូលផ្តុំនៅតាមព្រំដែន វានឹងក្លាយទៅជាមហន្តរាយ សម្រាប់ប្រទេសរុស្ស៊ី ប្រសិនបើពួកគេឈ្លានពានអ៊ុយក្រែន បន្ថែមទៀត” ។
លោកបានបន្ថែមថា “សម្ព័ន្ធមិត្ត និងដៃគូរបស់យើង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចំណាយដ៏ធ្ងន់ធ្ងរ និងការបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី និងសេដ្ឋកិច្ចរុស្ស៊ី” ដោយលោក បានបន្ថែមថា ផលវិបាកផ្នែកសេដ្ឋកិច្ច អាចរាប់បញ្ចូល ទាំងការកំណត់ការ ចូលប្រើប្រាស់ប្រាក់ដុល្លាររបស់រុស្ស៊ី ថែមទៀតផង ៕
ដោយ ឈូក បូរ៉ា
