ព័ត៌មានអន្តរជាតិ

ប្រទេសឡាវកត់ត្រា ករណីឆ្លងកូវីដ១៩ ដល់ខ្ទង់ពាន់សាជាថ្មី​ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃ​ នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ បានត្រលប់ទៅកម្រិត ៤ខ្ទង់វិញ​ ជាមួយនឹងករណីឆ្លងចំនួន ១ ២៨១នាក់ ដែលត្រូវបានរាយការណ៍ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ បន្ទាប់ពីរយៈពេល ៤ថ្ងៃនៃការរក្សាអត្រាកើនឡើង នៃការឆ្លងត្រឹមកម្រិត ៣ខ្ទង់។

គួរកត់សម្គាល់ថា ខេត្តសាយ៉ាប៊ូលីភាគខាងជើង បានកត់ត្រានូវករណីឆ្លងថ្មីច្រើនបំផុត ជាមួយនឹងករណីឆ្លងចំនួន ៦០៦នាក់ បន្ទាប់មកគឺទីក្រុងវៀងច័ន្ទន៍ ដែលមានករណីឆ្លងថ្មី ចំនួន ២២៧នាក់។ បច្ចុប្បន្ននេះ តួលេខថ្នាក់ជាតិ នៃករណីឆ្លងក្នុងប្រទេសឡាវកើនឡើង ដល់ចំនួន ១២៧ ៣៤៧នាក់ ដោយក្នុងនោះ មានអ្នកស្លាប់ចំនួន ៥០៧នាក់។

អាជ្ញាធរឡាវកំពុងពន្លឿន ការចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ រដ្ឋាភិបាលឡាវបានកំណត់គោលដៅ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនឱ្យបាន យ៉ាងហោចណាស់ ៨០ភាគរយ នៃចំនួនប្រជាជនសរុបរបស់ខ្លួន នៅក្នុងឆ្នាំ២០២២៕ Source: Sabay

Most Popular

To Top