ព័ត៌មានអន្តរជាតិ

ការសិក្សារកឃើញ ពីរបៀបដែលសត្វខ្លាឃ្មុំ ឡើងទម្ងន់លើរបប អាហារឬស្សី 

ចិន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ខ្លាឃ្មុំផេនដាស៊ីឬស្សីអាចឡើងទម្ងន់ចន្លោះពី ២៦ ទៅ ៤៨ ផោនក្នុងមួយថ្ងៃអាស្រ័យលើផ្នែកណានៃរុក្ខជាតិដែលពួកគេកំពុងប្រើប្រាស់ បន្ទាប់ពីអ្នកស្រាវជ្រាវបានរកឃើញពីរបៀបសត្វខ្លាឃ្មុំផេនដាអាចឡើងទម្ងន់។

អ្នកស្រាវជ្រាវកំណត់លើសត្វនវប្រែថា បាក់តេរីពោះវៀនរបស់សត្វមានការផ្លាស់ប្តូរនៅក្នុងរដូវនៅពេលពន្លកឬស្សីមានជីវជាតិ។ បើតាមការសិក្សារបស់វិទ្យាស្ថានសត្វវិទ្យានៅបណ្ឌិតសភាវិទ្យាសាស្ត្រចិនបាននិយាយថា ឬស្សីជួយខ្លាឃ្មុំស្តុកទុកខ្លាញ់ច្រើន និងអាចប៉ះប៉ូវកង្វះសារធាតុចិញ្ចឹមក្នុងរដូវដែលមានតែស្លឹកឫស្សីសម្រាប់ទំពារ ។

លោក Guangping Huang អ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវនៃការសិក្សាបាននិយាយថា នេះជាលើកដំបូងដែលយើងបានបង្កើតទំនាក់ទំនងមូលហេតុរវាង Microbiota ពោះវៀនរបស់ខ្លាឃ្មុំផេនដា និង Phenotype របស់វា។

យើងបានដឹងហើយថា ខ្លាឃ្មុំផេនដាទាំងនេះ មានពពួក microbiota ពោះវៀនខុសៗពីគ្នា ក្នុងរដូវស៊ីពន្លក អស់រយៈពេលជាយូរ ហើយវាច្បាស់ណាស់ថា ពួកវាមានសភាពទ្រុឌទ្រោម ក្នុងអំឡុងពេលនៃឆ្នាំនេះ។នេះបើយោងតាមមូលនិធិសត្វព្រៃពិភពលោកថា ខ្លាឃ្មុំផេនដាទើបនឹងកើតមានទំហំប៉ុនដំបងប៊ឺ ប៉ុន្តែញីអាចឡើងដល់ ៩0 គីឡូក្រាម ខណៈសត្វឈ្មោលអាចឡើងដល់ ១៣៦ គីឡូក្រាម៕ដោយ៖លី ភីលីព

Most Popular

To Top