ព័ត៌មានអន្តរជាតិ

តារាសម្ដែងថៃ Yorch Yongsin បង្ហាញខ្លួនជាសមាជិកទី៧នៃក្រុម Trainee A ថ្មីរបស់ Big Hit Music

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា វាហាក់ដូចជាក្រុមថ្មីដែលនឹងមកដល់របស់ Big Hit Music Trainee A បានបង្ហាញសមាជិកទាំង ៧ នាក់ជាផ្លូវការហើយធ្វើឲ្យមានការភ្ញាក់ផ្អើលលើបណ្តាញផ្សាព្វផ្សាយសង្គម។

នៅថ្ងៃទី ២0 ខែមករា លោក Jo Woo Chan សមាជិកក្រុម Trainee A បានប្រារព្ធខួបកំណើតគម្រប់ ១៨ ឆ្នាំរបស់លោកជាមួយសមាជិកមិត្តរបស់លោក បន្ទាប់មកអ្នកគាំទ្របានផ្ញើសារថ្លែងអំណរគុណដល់សមាជិករបស់លោកបានជប់លៀងឲ្យលោកមានការភ្ញាក់ផ្អើលនៅថ្ងៃនេះនៅស្ទូឌីយោហាត់របស់ពួកគេ ហើយបានដាក់ឈ្មោះសមាជិកទី៧ របស់ Trainee A ជាលើកដំបូង។

លោក Jo Woo Chan បានសរសេរថា ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ដែលអ្នកទាំងអស់គ្នាបានរៀបចំពិធីជប់លៀងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំ ចំពោះសមាជិកទាំងអស់បានជូនពរខ្ញុំថ្ងៃកំណើតគឺ Sangwon-hyung, Leo-hyung, James, JJ, Jihoon និង Yorch-hyung ទីបំផុតបានលាតត្រដាងហើយ!!! អរគុណអ្នកទាំងអស់គ្នា!
ការពិត Yorch ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងចំណោមអ្នកគាំទ្រ K-Pop របស់ថៃក្នុងនាមជាតារាសម្តែង និងម៉ូដែលថៃ។ ឈ្មោះពេញរបស់លោកគឺ Yorch Yongsin Wongpanitnont ហើយលោកកើតនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២00២ ហើយលោកបានចាប់ផ្តើមផ្សព្វផ្សាយនៅថៃ-កម្សាន្តនៅអាយុ ១0 ឆ្នាំ!។ សមាជិក៦ នាក់ផ្សេងទៀតនៃ Trainee A ដែលពីមុនបានបង្ហាញតាមរយៈ Channel YouTube ផ្លូវការរបស់ក្រុម៕ ដោយ៖លី ភីលីព

Most Popular

To Top