វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងសមាជិកចំនួន ៧ផ្សេងទៀត នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) បានអំពាវនាវ ឱ្យសមាជិកអង្គការសហប្រជាជាតិ ទាំងអស់ អនុវត្តយ៉ាងពេញ លេញនូវទណ្ឌកម្មរបស់ UNSC លើកូរ៉េខាងជើង។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសចិន បានរារាំងសំណើ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មបន្ថែម របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបាញ់បង្ហោះមីស៊ីល យ៉ាងហោចណាស់ ៤ដងចាប់តាំងពីដើមឆ្នាំនេះ ។
ប្រភពបានឲ្យដឹងថា “យើងក៏អំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់ អនុវត្តដំណោះស្រាយ របស់ក្រុមប្រឹក្សា សន្តិសុខ ដែលក្រុមប្រឹក្សាសន្តិសុខ បានឯកភាពជាឯកច្ឆ័ន្ទ ហើយដែលអំពាវនាវ ឱ្យកូរ៉េខាងជើង បោះបង់កម្មវិធី អាវុធប្រល័យលោក និងកម្មវិធី មីស៊ីលផ្លោង ក្នុងលក្ខណៈពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់វិញបាន” ។
ប្រភពបានឲ្យដឹងទៀតថា សេចក្តីថ្លែងការណ៍រួមដែលផ្តល់ដោយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ក្នុងនាមសមភាគីរបស់លោកស្រី មកពីប្រទេសអាល់បានី ប្រេស៊ីល អង់គ្លេស បារាំង អៀរឡង់ ជប៉ុន និងអារ៉ាប់រួម។
សេចក្តីថ្លែងការណ៍រួមបានបន្ថែមថា “វាមានសារៈសំខាន់ខ្លាំងណាស់ ដែលរដ្ឋសមាជិក ចាត់វិធានការចាំបាច់ ដើម្បីអនុវត្តការដាក់ទណ្ឌកម្ម នៅក្នុងដែន សមត្ថកិច្ចរបស់ពួកគេ ឬប្រថុយនឹងការផ្តល់ការត្រួតពិនិត្យទទេ សម្រាប់របបកូរ៉េខាងជើង ដើម្បីជំរុញកម្មវិធីអាវុធរបស់ខ្លួន”៕
ដោយ ឈូក បូរ៉ា