ស៊ីដនី៖ នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ គឺលោកស្រី Jacinda Arden បានលុបចោលពិធីមង្គលការ របស់លោកស្រីខណៈដែល ប្រទេសនេះដាក់កំហិតជាថ្មី ដើម្បីកាត់បន្ថយការរីករាលដាល ក្នុងសហគមន៍នៃមេរោគ COVID-19 បំលែងថ្មី អូមីក្រុង នេះបើតាមអ្វីដែលលោកស្រី បានប្រាប់អ្នកយកព័ត៌មានថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសនូវែលសេឡង់នឹង ដាក់ច្បាប់ឱ្យម៉ាស់ម៉ាស់ ឬ របាំងមុខ និងកំណត់ការជួបជុំគ្នាចាប់ពី ពាក់កណ្តាលអធ្រាត្រនៅថ្ងៃអាទិត្យ បន្ទាប់ពីការឆ្លងវីរុសជាចង្កោមចំនួន ៩ករណី បានបង្ហាញថា សហគមន៍រីករាលដាលពីភាគខាងជើង North ទៅបណ្តាកោះខាងត្បូងបន្ទាប់ពី ពិធីមង្គលការមួយកើតឡើង។

គ្រួសារមួយបានត្រឡប់ទៅទីក្រុង Nelson នៅ South Island តាមយន្តហោះ បន្ទាប់ពីបានចូលរួមពិធីមង្គលការ និងព្រឹត្តិការណ៍ផ្សេងទៀតនៅទីក្រុង Auckland កោះ North Island ហើយ ក្រុមគ្រួសារ និងអ្នកបម្រើលើយន្តហោះម្នាក់ បានធ្វើតេស្តវិជ្ជមានវីរុស ៕
ប្រែសម្រួលៈ ណៃ តុលា
