ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានចាប់ផ្តើមបើកការដ្ឋាន សាងសង់រោងចក្រឧស្ម័នធ្យូងថ្ម ដែលមានតម្លៃ ២,៣ប៊ីលានដុល្លារអាមេរិក ក្នុងគោលបំណងកាត់បន្ថយ ការនាំចូលឧស្ម័ន LPG របស់ប្រទេសនេះ ខណៈដែលបង្កើនប្រសិទ្ធភាព ធនធានធ្យូងថ្មរបស់ខ្លួនផងដែរ។

រោងចក្រនេះស្ថិតនៅក្នុងតំបន់ Muara Enim នៅភាគខាងត្បូងកោះស៊ូម៉ាត្រា ដែលជាមជ្ឈមណ្ឌលរុករករ៉ែរបស់ក្រុមហ៊ុនរដ្ឋ Bukit Asam។ ការសាងសង់រោងច្រកនេះ គ្រោងនឹងចំណាយរយៈពេល ៣០ខែ ដើម្បីស្ថាបនារួចរាល់ និងអាចដាក់ឱ្យប្រើប្រាស់បាន។
កាលពីឆ្នាំ២០២១កន្លងទៅ ប្រទេសឥណ្ឌូណេស៊ី បានប្រើប្រាស់ឧស្ម័ន LPG ចំនួន ៧,៩៥លានតោន ដោយក្នុងនោះមាន ៦,៤លានតោន ត្រូវបាននាំចូលមកពីក្រៅប្រទេស។ នេះបើយោងតាមទិន្នន័យ របស់រដ្ឋាភិបាលប្រទេសនេះ។ ឥណ្ឌូនេសុី ជាប្រទេសដែលមានសេដ្ឋកិច្ចធំមួយ នៅក្នុងតំបន់អាសុីអាគ្នេយ៍យើងនេះ៕ Source: Sabay


