ប្លែកៗ

កំពុងផ្អើល នៅឥណ្ឌូនេសុី នាំគ្នាទៅទិញទឹកដូង យកមកផឹក ព្រោះជឿថា អាចការពារពី វីរុសកូវីដ

ប្រជាជនឥណ្ឌូនេសុី បាននាំគ្នាផ្អើលទៅទិញទឹកដោះគោ និង ទឹកដូងយកមកទទួលទាន ក្រោយពីមានការរំលែកតៗគ្នានៅក្នុងប្រព័ន្ធបណ្តញសង្គមក្នុងប្រទេសឥណ្ឌូនេសុីថា ទឹកដោះគោ និងទឹកដូងអាចជួយទប់ស្កាត់ជំងឺកូវីដ១៩។

សារមួយដែលគេបានផ្ញើតៗគ្នានៅក្នុងប្រទេសឥណ្ឌូនេសុី បានអះអាងថា ទឹកដោះគោ និង ទឹកដូង មានប្រសិទ្ធភាពក្នុងការការពារនិងព្យាបាលជំងឺកូវីដ-១៩។ សារមួយនេះ បានរីកសាយភាយនៅលើវេទិកាបណ្តាញសង្គមដែលជាហេតុធ្វើឱ្យ ទឹកដោះគោ និង ទឹកដូងមានតំរូវការខ្ពស់និងតំលៃឡើងថ្លៃខ្លាំង។

ទោះជាយ៉ាងណាក្តី អ្នកជំនាញម្នាក់ បានប្រាប់សារព័ត៌មាន CNA ថា លោកមានការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចកើតមានឡើង នៃការទទួលទានភេសជ្ជៈទាំងនេះ ក៏ដូចជាប្រជាជន លែងប្រុងប្រយ័ត្នចំពោះសុខភាពខ្លួនឯង ដោយហេតុថា ពួកគេជឿលើ ទឹកដូង និង ទឹកដោះគោ អាចការពារ និង ព្យាលបាលជំងឺកូវីដ-១៩ ​បានពិតប្រាកដមែន៕ប្រភព៖http://sabay

Most Popular

To Top