ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បង ៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង មិនស្គាល់អត្តសញ្ញាណ ចំនួន២គ្រាប់ ធ្លាក់ចូលក្នុងដែនទឹក ភាគខាងកើត

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា នាយសេនាធិការចម្រុះរបស់ ប្រទេសកូរ៉េខាងត្បូង ហៅកាត់ (JCS)បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា សាធារណរដ្ឋប្រជាធិបតេយ្យ កូរ៉េ ហៅកាត់ (DPRK) បានបាញ់មីស៊ីល មិនស្គាល់អត្តសញ្ញាណ ចំនួន២គ្រាប់ ចូលក្នុងដែនទឹកភាគខាងកើតប្រទេស ។

ខាង DPRK បានឲ្យដឹងថា ខ្លួនបានបាញ់សាកល្បងមីស៊ីល ចំនួន៤គ្រាប់ នៅក្នុងខែមករានេះ ក្នុងនោះរាប់ទាំងមីស៊ីលល្បឿន លឿនជាងសំឡេង ចំនួន១គ្រាប់ កាលពីថ្ងៃទី៥ និងថ្ងៃទី១១ ខែ មករា កន្លងទៅនេះ ដែលជាប្រភេទមីស៊ីល បាញ់បានក្នុងរយៈ ចម្ងាយខ្លីដោយបំពាក់ ក្បាលគ្រាប់ផ្លោង កាលពីថ្ងៃទី១៤ ខែមករា និងគ្រាប់មីស៊ីលយុទ្ធសាស្ត្រ ចំនួន២គ្រាប់ កាលពីថ្ងៃទី១៧ ខែមករា ។

យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា DPRK បានបាញ់មីស៊ីល មិនស្គាល់អត្តសញ្ញាណ ដែលគេជឿជាក់ថា ជាមីស៊ីលបាញ់ចេញពីនាវា ហើយផ្លោងធ្លាក់ចូលក្នុងសមុទ្រ ខាងកើតកាលពីថ្ងៃទី២៥ ខែមករា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top