ព័ត៌មានអន្តរជាតិ

លោក Joe Rogan ប្តេជ្ញា និងព្យាយាមឲ្យអស់ចិត្ត កាន់តែខ្លាំង បន្ទាប់ពី Neil Young Spotify ស្ថិតនៅជួរដេក

អាមេរិក៖ លោក Joe Rogan បានសន្យាថា នឹងព្យាយាមបន្ថែមទៀត ដើម្បីផ្តល់នូវទស្សនៈមានតុល្យភាព នៅលើ Podcast របស់លោក បន្ទាប់ពីលោកត្រូវបានរិះគន់ ដោយ Neil Young និង Joni Mitchell ចំពោះការជួយផ្សព្វផ្សាយព័ត៌មានមិនពិត របស់មេរោគ Covid-19 យោងតាមការចេញផ្សាយពីគេហទំព័រ BBC ។

តន្ត្រីករជនជាតិកាណាដា បានស្នើសុំ ឲ្យទាញតន្ត្រីរបស់ពួកគេចេញពីវេទិកា ស្ទ្រីមជាលទ្ធផល។ ចាប់តាំងពីពេលនោះមក Spotify បាននិយាយថា ខ្លួនកំពុងធ្វើការបន្ថែម នៃការព្រមានអំពីការផ្តល់ប្រឹក្សាដល់ Podcast ណាមួយដែលពិភាក្សាអំពីមេរោគ Covid-19។

អ្នកអត្ថាធិប្បាយជនជាតិអាមេរិក Rogan បានសុំទោសដល់ក្រុមហ៊ុន ហើយប្តេជ្ញាថា នឹងធ្វើឲ្យកាន់តែប្រសើរឡើង។ វីដេអូ Instagram ប្រវែងជិត ១0 នាទីបានបង្ហោះនោះ លោក Rogan បាននិយាយថា លោកនឹងព្យាយាមកាន់តែខ្លាំង ដើម្បីទទួលបានមនុស្ស ដែលមានមតិផ្សេងគ្នា នៅលើកម្មវិធីរបស់លោកជាមធ្យមមានអ្នកស្តាប់ ១១ លាននាក់ ក្នុងមួយវគ្គ។

ភាពចម្រូងចម្រាស ជាច្រើនទាក់ទងនឹងវគ្គថ្មីៗ ចំនួន២នៃ Podcast របស់លោក Rogan មានលក្ខណៈពិសេសពីគ្រូពេទ្យឯកទេសជំងឺបេះដូង លោក Peter McCullough និងអ្នកជំនាញខាងភាពស៊ាំ / អ្នកឯកទេសខាងមេរោគ លោកវេជ្ជបណ្ឌិត Robert Malone ។ អ្នកទាំង២បានបង្ហាញពីទស្សនៈ ផ្ទុយទៅនឹងព័ត៌មានសំខាន់ៗ ដែលផ្តល់ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)៕ ដោយ៖លី ភីលីព

Most Popular

To Top