ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីករណីជំងឺគ្រុនផ្តាសាយបក្សី (AI) មួយផ្សេងទៀត នៅឯកសិដ្ឋាន ចិញ្ចឹមទាមួយកន្លែង កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនករណី ជំងឺផ្តាសាយបក្សី សរុបកើនឡើងដល់ ៣៣ករណីហើយ នៅក្នុងរដូវរងារនេះ។

ករណីចុងក្រោយបំផុត ត្រូវបានបញ្ជាក់នៅឯកសិដ្ឋានមួយកន្លែង ក្នុងទីក្រុង Jeongeup ខេត្ត Jeolla ខាងជើង ដែលកំពុងចិញ្ចឹមទា ប្រហែល ១៨ ០០០ក្បាល។ នេះបើយោងតាមមន្ត្រីចត្តាឡីស័ក បានឱ្យដឹង។ ករណីនេះ គឺជាលើកទី ៣៣ ដែលត្រូវបានបញ្ជាក់ អំពីការផ្ទុះឡើង នៃជំងឺគ្រុនផ្តាសាយបក្សី (AI) ដែលបង្កឡើងយ៉ាងខ្លាំង ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុនមក។
អាជ្ញាធរបាននិយាយថា ពួកគេនឹងធ្វើយុទ្ធនាការ ទូទាំងប្រទេស រយៈពេលមួយសប្តាហ៍ នៃការសម្លាប់មេរោគដ៏ខ្លាំងក្លានេះ ដែលចាប់ផ្តើមពីថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការផ្ទុះឡើង នៃមេរោគគ្រុនផ្តាសាយបក្សី (AI) ថ្មីៗ ជាបន្តបន្ទាប់នៅតាម កសិដ្ឋានបសុបក្សី និងនៅក្នុងព្រៃ៕ Source: Sabay


