ព័ត៌មានអន្តរជាតិ

និយតករចក្រ ភពអង់គ្លេស ធានាការប្តេជ្ញាចិត្ត នៃការប្រកួតប្រជែង ជាសកលពី Google

អង់គ្លេស ៖ ក្រុមអ្នកឃ្លាំមើល មានការព្រួយបារម្ភថា ផែនការរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google សម្រាប់ការកែលម្អភាព ឯកជនរបស់អ្នកប្រើប្រាស់ នឹងធ្វើឲ្យការចំណាយ លើការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេត កាន់តែផ្តោតអារម្មណ៍លើខ្លួន វាយោងតាមការចេញផ្សាយ ពីគេហទំព័រ ស្គាយញ៉ូវ ។

Google ត្រូវបានផ្តល់ការយល់ ព្រមដោយអ្នកឃ្លាំមើល ការប្រកួតប្រជែង របស់ចក្រភពអង់គ្លេស លើកំណែទម្រង់ដែលបានស្នើរបស់ខ្លួន សម្រាប់ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធើណេត រួមទាំងការហាមឃាត់ Cookiesទី៣ នៅក្នុងកម្មវិធី រុករកបណ្តាញ Chrome របស់ខ្លួន។ ក្រុមហ៊ុនបច្ចេក វិទ្យាយក្ស រួមជាមួយ Facebook កាន់កាប់ចំណែកដ៏ធំ នៃទីផ្សារផ្សាយពាណិជ្ជកម្ម ពិភពលោក ដោយនិយាយថា កំណែទម្រង់ នឹងធ្វើឲ្យប្រសើរឡើង ពីរបៀបដែលឧស្សាហកម្មគ្រប់គ្រង ទិន្នន័យរបស់បុគ្គល ។

ប៉ុន្តែអ្នកមើល រួមទាំងអាជ្ញាធរ ប្រកួតប្រជែង និងទីផ្សារមានការព្រួយបារម្ភថា ផែនការរបស់ Google នឹង ធ្វើឲ្យការចំណាយ លើការផ្សាយ ពាណិជ្ជកម្ម តាមអ៊ីនធើណេត កាន់តែផ្តោតទៅលើ Google ។ ជ័យជម្នះសម្រាប់បទប្បញ្ញត្តិ របស់អង់គ្លេស ហើយជ័យជម្នះមួយសម្រាប់និយតករអង់គ្លេស CMA បាននិយាយថា ខ្លួនរីករាយធ្វើឲ្យ Google បន្តរុករកផែនការ ឯកជនភាព Sandbox របស់ខ្លួន ដោយបានទទួលការប្តេជ្ញាចិត្តពី Google ដែលក្រុមហ៊ុននឹង ដាក់ឲ្យដំណើរការជាសកល ។

សំខាន់ CMA បានរារាំង Google ពីការដកខូគីភាគីទីបីចេញ រហូតទាល់ តែនិយតករ ពេញចិត្តថា វានឹងមិនបង្កឲ្យមាន ហានិភ័យ នៃការប្រកួត ប្រជែងនោះទេ ។ Google និយាយថា ការអាប់ដេតបានគ្រោង ទុក ចំពោះកម្មវិធីរុករកតាម អ៊ីនធើណេត Chrome របស់ខ្លួន និងលុបយន្តការ តាមដាន ដែលប្រើជាទូទៅ ដូចជា Cookies ទី៣ក៏ដូចជាបច្ចេកទេសបិទបាំង ដែលគេហទំព័រប្រើ ដើម្បីកំណត់អត្តសញ្ញាណ អ្នកប្រើប្រាស់របស់ពួកគេ៕ដោយ៖លី ភីលីព

Most Popular

To Top