អង់គ្លេស៖ព្រះបរមរាជវាំង Buckingham បាននិយាយថា ព្រះមហាក្សត្រិយានីបានធ្វើតេស្តវិជ្ជមានចំពោះមេរោគឆ្លង COVID-19 ទោះបីព្រះមហាក្សត្រិយានីត្រូវបានចាក់វ៉ាក់សាំង៣ដងក៏ដោយនេះយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។
រាជវាំងបាននិយាយថា ព្រះមហាក្សត្រិយានីដែលមានព្រះជន្ម ៩៥ វស្សា កំពុងមានរោគសញ្ញាដូចត្រជាក់ស្រាល ហើយរំពឹងថានឹងបន្តភារកិច្ចស្រាលនៅ Windsor ក្នុងសប្តាហ៍នេះ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព្រះអង្គម្ចាស់ Charles ក៏បានធ្វើតេស្តិ៍វិជ្ជមាន COVID ជាលើកទី២ ហើយភរិយារបស់ព្រះអង្គគឺ Duchess of Cornwall ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគ។
អ្នកឆ្លើយឆ្លងព័ត៌មានរាជវង្សរបស់ Sky Rhiannon Mills បាននិយាយថា ករណីមួយចំនួនត្រូវបានធ្វើរោគវិនិច្ឆ័យនៅក្នុងក្រុម Windsor Castle។ ច្បាស់ណាស់ អ្នកដែលនៅជុំវិញព្រះមហាក្សត្រិយានីមានផ្ទុកមេរោគ COVID-19 ឥឡូវនេះព្រះមហាក្សត្រិយានីបានឆ្លងវាហើយ៕ដោយ៖លីភីលីព