ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល នឹងបើកទ្វាប្រទេស ចំពោះភ្ញៀវបរទេស មិនមានចាក់វ៉ាក់សាំង

យេរូសាឡឹម៖ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថាចាប់ ពីថ្ងៃទី១ខែមិនាតទៅ
ព្រំដែនទាំងអស់របស់ខ្លួន នឹងបើកទ្វាស្វាគមន៍ចំពោះគ្រប់ភ្ញៀវបរទេសទាំងអស់រួម ទាំងអ្នកដែលមិនទាន់
ឬមិនបានចាក់វ៉ាក់សាំងផងដែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nitzan
Horowtiz បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ថាគ្រប់ភ្ញៀវទេសចរទាំងអស់ នឹងទាមទារចាំបាច់ការ
ធ្វើតេស្តជាមួយនឹង PCR Test ចំនួន២ដងគឺនៅមុនពេល ធ្វើដំណើរម្តងនិងពេលម កដល់ប្រទេសអ៊ីស្រាអ៊ែល
ម្តងទៀត។

ចំពោះពលរដ្ឋអ៊ីស្រាអ៊ែលវិញការធ្វើតេស្ត ជាមុនជាមួយនឹងឧបករណ៍ PCR Test គឺមិនតម្រូវ ឡើយប៉ុន្តែនឹងទាមទារ
ឲ្យមានការធ្វើតេស្ត PCR Test នៅអំឡុងនៃពេល មកដល់ហើយពលរដ្ឋអ៊ីស្រាអ៊ែល ដែលមិនបានចាក់វ៉ាក់សាំងក៏មិន
តម្រូវឲ្យមានការធ្វើចត្តាឡីស័កនោះដែរប្រសិនបើ មានលទ្ធផលអវិជ្ជមានហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top