ព័ត៌មានអន្តរជាតិ

កម្មវិធី Truth Social របស់ Trump ត្រៀមខ្លួនដំណើរការ ខណៈ អតីតប្រធានាធិបតីអាមេរិក សម្លឹងមើលការត្រឡប់មកវិញនៃប្រព័ន្ធផ្សព្វផ្សាយសង្គម

អាមេរិក៖ លោក Donald Trump គ្រោងនឹងត្រឡប់មកវិញនូវប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសប្តាហ៍នេះជាមួយនឹងការបើកដំណើរការកម្មវិធី Truth Social ថ្មីរបស់លោកជាផ្លូវការ បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំមុនបានបិទប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។


នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកបានប្រាប់ឲ្យដឹងថា កម្មវិធីដែលធ្វើឲ្យអ្នកប្រើប្រាស់បង្ហោះ និងចែករម្លែកការពិតដូចដែលពួកគេចង់ tweet អាចចាប់ផ្តើមភ្លាមៗនៅថ្ងៃច័ន្ទ នៅលើ App Store របស់ Apple ។ កម្មវិធីនឹងស្ដារវត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Donald Trump បន្ទាប់ពីលោកត្រូវបានផ្អាកពីវេទិកាពេញនិយម។


Truth Social ត្រូវបានគេចាត់ទុកថា ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម “Big Tent” របស់អាមេរិកដោយលើកទឹកចិត្តឲ្យមានការបញ្ចេញមតិដោយសេរី ដោយមិនមានការរើសអើងប្រឆាំងនឹងមនោគមវិជ្ជានយោបាយ។ ព័ត៌មានលម្អិតនៃកម្មវិធីបានលេចចេញកាលពីសប្តាហ៍មុន ខណៈអ្នកសាកល្បងបានសាកល្បងកំណែបែតានៃវេទិកា៕

ដោយ៖លី ភីលីព

Most Popular

To Top