ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រៃអង្គាសប្រាក់រាប់លាន សម្រាប់ការបរិច្ចាគគ្រីបតូ ដើម្បីប្រឆាំងទាហានរុស្ស៊ី ឲ្យបានច្រើនតាមដែលយើងអាចធ្វើបាន


អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនបានទទួលប្រាក់រាប់លានផោន សម្រាប់ការបរិច្ចាគរូបិយប័ណ្ណគ្រីបតូ ដោយអ្នកនាំពាក្យរដ្ឋាភិបាលប្រាប់គេហទំព័រស្គាយញ៉ូវថា មូលនិធិនឹងត្រូវបានប្រើដើម្បីបំផ្លាញទាហានរុស្ស៊ីឲ្យបានច្រើនតាមដែលអាចធ្វើទៅបានចំពោះប្រទេសលោក ដើម្បីការពារទឹកដី យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។


អាសយដ្ឋានសម្រាប់កាបូប Bitcoin និង Ether ត្រូវបានចែករម្លែកនៅលើគណនី Twitter ផ្លូវការរបស់ប្រទេស ក៏ដូចជានៅលើប្រវត្តិរូបរបស់ឧបនាយករដ្ឋមន្ត្រី Mykhailo Fedorov ផងដែរ។ Vitalik Buterin ជាសហស្ថាបនិក Ethereum blockchain បានសម្តែងការព្រួយបារម្ភថា គណនី Twitter អាចត្រូវបានគេលួចចូល មានន័យថា ការបរិច្ចាកគ្រីបតូអាចបញ្ចប់នៅក្នុងដៃរបស់តួអង្គព្យាបាទ។


ប៉ុន្តែអ្នកនាំពាក្យនៃក្រសួងផ្លាស់ ប្តូររបស់អ៊ុយក្រែន បានបញ្ជាក់ថា ការអង្វរសម្រាប់ការបរិច្ចាគរូបិយប័ណ្ណគ្រីបតូគឺពិតប្រាកដ ហើយបណ្តាញទំនាក់ទំនងរបស់វាគឺមានសុវត្ថិភាព។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា យើងកំពុងព្យាយាមរួមចំណែកដល់ជ័យជម្នះរបស់អ៊ុយក្រែន និងលើកកម្ពស់ការយល់ដឹងរបស់សង្គមអន្តរជាតិ អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន៕

ដោយ៖លី ភីលីព

Most Popular

To Top