ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់កម្ទេចយន្តហោះ ដឹកទំនិញធំបំផុត របស់អ៊ុយក្រែន

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា កងកម្លាំងរុស្ស៊ី បានកម្ទេចយន្តហោះចម្បាំងរបស់អ៊ុយក្រែន An-225 Mriya ដែលជាយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក នេះបើតាមក្រុមហ៊ុនការពារជាតិរបស់អ៊ុយក្រែន Ukroboronprom បានឲ្យដឹងកាលពីថ្ងៃអាទិត្យនៅលើបណ្តាញទំនាក់ទំនង Telegram ។

ក្រុមហ៊ុនអាកាសចរណ៍ Ukroboronprom បានឲ្យដឹងថា យន្តហោះនេះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយទាហានរុស្ស៊ី នៅអាកាសយានដ្ឋាន Hostomel នៅខាងក្រៅទីក្រុង គៀវ (Kiev) ។

ក្រុមហ៊ុនបានឲ្យដឹងថា ការស្ដារឡើងវិញនូវយន្តហោះនឹងត្រូវចំណាយអស់ជាង៣ពាន់លានដុល្លារអាមេរិក ហើយនឹងត្រូវចំណាយពេលយូរទៀតផង ។
យន្តហោះ An-225 Mriya ដែលផលិតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គឺជាយន្តហោះដែលវែងជាងគេ និងធ្ងន់បំផុតមិនធ្លាប់មាន ។ យន្តហោះនេះអាចផ្ទុកទំនិញបានដល់ទៅ៦៤០តោន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top