ព័ត៌មានអន្តរជាតិ

លោក Macron ប្រកាសថា លោកនឹងចូលរួម ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មី នៅពេលដ៏ខ្លីខាងមុខ

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងឈរឈ្មោះ សម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ ដែលគ្រោងធ្វើនៅក្នុងខែមេសា ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រជាជនបារាំង លោក Macron បានពិពណ៌នាអំពីកំណែទម្រង់ផ្សេងៗ របស់រដ្ឋាភិបាល និងបញ្ហាប្រឈមរបស់ប្រទេសនេះ។ “ទាំងអស់នេះបានអនុញ្ញាត ឱ្យយើងមានភាពជឿជាក់ និងដើម្បីបញ្ចុះបញ្ចូលប្រទេសជិតខាង សំខាន់របស់យើងឱ្យចាប់ផ្តើម កសាងអឺរ៉ុបដ៏មានឥទ្ធិពល” ។

គាត់បានសរសេរថា “ជាមូលហេតុដែលខ្ញុំស្នើសុំ ការជឿទុកចិត្ត របស់អ្នកសម្រាប់អាណត្តិថ្មី ជាប្រធានាធិបតីនៃសាធារណរដ្ឋ ។ ខ្ញុំជាបេក្ខជនបង្កើតជាមួយអ្នក ក្នុងការប្រឈមមុខនឹងបញ្ហា នៃសតវត្សន៍ ដែលជាការឆ្លើយតបជាឯកវចនៈ របស់បារាំង និងអឺរ៉ុប” ។

ថ្លែងអំពីគោលដៅរបស់គាត់សម្រាប់អាណត្តិទី២ ដែលអាចធ្វើទៅបាន លោក Macron បានគូសបញ្ជាក់ថា គាត់នឹងព្យាយាមធ្វើឱ្យប្រទេសបារាំង “ក្លាយជាប្រទេសអេកូឡូស៊ីដ៏អស្ចារ្យ ដែលនឹងក្លាយទៅជាប្រទេសដំបូងគេ ដែលចាកចេញពីការពឹងផ្អែកលើឧស្ម័ន ប្រេង និងធ្យូងថ្ម” ។

លោកក៏បានសន្យាថា នឹងបន្តកាត់បន្ថយពន្ធ ។

គួរបញ្ជាក់ថា លោក Macron បានឈ្នះការបោះឆ្នោតប្រធានាធិបតីបារាំង នៅឆ្នាំ២០១៧ ដោយបានយកឈ្នះ គូប្រជែងស្តាំនិយមរបស់គាត់ គឺបេក្ខភាព Marine Le Pen ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top