ព័ត៌មានអន្តរជាតិ

Seventeen សមាជិក S.Coups ធ្វើតេស្តិ៍រកឃើញមេរោគ COVID-19

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ៥ ខែមីនា ផលិតកម្ម Pledis Entertainment របស់ Seventeen បានចេញសេចក្តី ថ្លែងការណ៍ផ្លូវការមួយ បង្ហាញថា សមាជិក S.Coups ម្នាក់បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បន្ទាប់ពីបានធ្វើឧបករណ៍ ធ្វើតេស្តិ៍ដោយខ្លួនឯង។

Pledis Entertainment បានសរសេរថា យើងចង់ផ្តល់ឲ្យអ្នកនូវ ព័ត៌មានមួយចំនួនអំពីសមាជិក S.Coups របស់ Seventeen ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានមេរោគ COVID-19 ក៏ដូចជាការកែតម្រូវនៅក្នុងសកម្មភាពរបស់លោក។ S.Coups ត្រូវបានធ្វើតេស្តិ៍វិជ្ជមានលើឧបករណ៍ ធ្វើតេស្តិ៍ដោយខ្លួនឯងដែល លោកបានយកនៅថ្ងៃសុក្រទី ៤ ខែមីនា។

លោកបានយក PCR ភ្លាមៗ ហើយត្រូវបានបញ្ជាក់ថា មាន COVID-19 ទៀតនៅថ្ងៃសៅរ៍ ទី៥ ខែមីនា បច្ចុប្បន្ន S.Coups មិនបង្ហាញរោគសញ្ញាក្រៅពីការក្អក និងហៀរសំបោរ និងកំពុងព្យាបាលដោយខ្លួនឯងនៅផ្ទះ។ សមាជិក Seventeen ទាំងអស់ក្រៅពី Hoshi, Wonwoo, និង Vernon ទាំងអស់បានយកឧបករណ៍ ធ្វើតេស្តិ៍ដោយខ្លួនឯងជាមុន នៅថ្ងៃសុក្រទី៤ ខែមីនា ជាលទ្ធផលទាំងអស់ត្រឡប់មកវិញថា អវិជ្ជមាន ហើយមិនមានរោគសញ្ញាអ្វីនោះទេ។

ដូច្នេះវាពិបាកសម្រាប់ S.Coups ដើម្បីចូលរួមក្នុងសកម្មភាពរបស់ Seventeen មួយរយៈ។ យើងនឹងផ្តល់ឲ្យអ្នកនូវព័ត៌មានថ្មីៗ អំពីការបន្តសកម្មភាពរបស់គាត់។ យើងនឹងបន្តផ្តល់ការគាំទ្រសម្រាប់ ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃ S.Coups ដោយដាក់អាទិភាពខ្ពស់បំផុត របស់យើងលើសុខភាព និងសុវត្ថិភាពរបស់សិល្បកររបស់យើង។ យើងក៏នឹងបន្តសហការ យ៉ាងពេញលេញជាមួយនឹងសំណើ និងការណែនាំរបស់អាជ្ញាធរ ថែទាំសុខភាពផងដែរ ៕

ដោយ៖ លី ភីលីព

Most Popular

To Top