ក្រុមហ៊ុន Meta នឹងអនុញ្ញាតឱ្យអ្នកប្រើបណ្ដាញសង្គម Facebook និង IG ក្នុងប្រទេសមួយចំនួន អាចអំពាវនាអំពោះហិង្សាប្រឆាំងនឹង រុស្ស៊ី ក៏ដូចជាទាហានរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ប៉ុន្ដែលើកលែងមិនឱ្យប៉ះពាល់ដល់ ជនស៊ីវិលរុស្ស៊ីឡើយ។
នេះបើយោងទៅតាមអ៊ីមែលផ្ទៃក្នុងរបស់ Meta ស្ដីពីការផ្លាស់ប្ដូរគោលការណ៍បណ្ដោះអាសន្នរបស់ក្រុមហ៊ុននេះ ដែលបានឃើញដោយ កាសែត Reuters កាលពីថ្ងៃព្រហស្បតិ៍។
បន្ថែមពីនេះ Meta ក៏អនុញ្ញាតបណ្ដោះអាសន្នឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លួន អាចបង្ហោះមួយចំនួនអំពាវនាវឱ្យ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឬប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ទទួលមរណៈភាពផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ ស្ថានទូត រុស្ស៊ី ប្រចាំនៅ សហរដ្ឋអាមេរិក បានទាមទារឱ្យ ក្រុងវ៉ាស៊ីនតោន បញ្ឈប់សកម្មភាពជ្រុលនិយម របស់ ក្រុមហ៊ុនមេតា ជាបន្ទាន់។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រុស្ស៊ី បាននិយាយថា ខ្លួនកំពុងហាមឃាត់ Facebook ក្នុងប្រទេស ក្រៅពីនេះក៏បានបង្ក្រាបលើបណ្ដាញសង្គម Twitter ផងដែរ៕