ព័ត៌មានអន្តរជាតិ

Jang Ki Yong បង្ហើបថា នាង Song Hye Kyo មកសួរសុខទុក្ខលោក ក្នុងជួរកងទ័ព

កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Jang Ki Yong ថ្មីៗនេះបានបង្ហាញខ្លួន ក្នុងកម្មវិធីវិទ្យុ SBS Power FM ‘Cultwo Show’ ជាមួយ Chanyeol សមាជិក EXO និង Hyojin សមាជិក ONF ។

នៅថ្ងៃនោះលោក Jang Ki Yong, Chanyeol និង Hyojin បានបង្ហាញខ្លួននៅក្នុងស្ទូឌីយ៉ូដោយពាក់ឯក សណ្ឋានយោធា ហើយបានណែនាំតន្ត្រី ‘Blue Helmet: A Song of Meissa’ ។ ក្នុងអំឡុងពេល នៃកម្មវិធី Jang Ki Yong បានទាក់ទាញចំណាប់ អារម្មណ៍ របស់អ្នកស្តាប់ នៅពេលលោកបានបង្ហើបថា លោកបានថតរឿងភាគរបស់ SBS ‘Now, We’re Breaking Up’ រហូតដល់មុនពេលលោកចូលបម្រើការងារ ។

លោក Jang Ki Yong បាននិយាយថា ខ្ញុំកំពុង ថតរឿង សូម្បីតែ៤ថ្ងៃមុនពេលចូលបម្រើការងារ ។ ខ្ញុំបានមើលអ្វីដែលខ្ញុំថត បានមួយខែបន្ទាប់ពីខ្ញុំ បានចុះឈ្មោះ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំមានភាពឆ្គាំឆ្គងបន្តិច ដោយសារខ្ញុំប្រញាប់ប្រញាល់ទៅថតកុនដោយសារតែខ្ញុំចូលបម្រើការងារ។

ជាពិសេស លោកបានទាក់ទាញ ការចាប់អារម្មណ៍ នៅពេលលោកបានទម្លាយថា ដៃគូរបស់លោកក្នុងរឿងគឺ នាង Song Hye Kyo ពិតជាមកលេងលោក ក្នុងជួរយោធា។ Jang Ki Yong បានពន្យល់ថា ក្រុមទាំងមូលពី ‘ឥឡូវនេះ យើងកំពុងបែកបាក់ បានមកជួបខ្ញុំ ពួកគេពិតជាផ្តល់កម្លាំងឲ្យខ្ញុំ ៕ ដោយ៖លី ភីលីព

Most Popular

To Top