ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃ​ សម្រេចបើកការ ស៊ើបអង្កេតខ្លឹមសារ ផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង របស់នាង Lisa ខុសច្បាប់នៅ ថៃ នៃចែករម្លែក តាមអ៊ីនធើណេត

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរថៃ បានសម្រេចចិត្តបើកការ ស៊ើបអង្កេតលើការ ចែកចាយរូបភាព និងវីដេអូ នៃការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងយ៉ាងទូលំទូលាយ តាមប្រព័ន្ធអ៊ីនធើណេត របស់តារាចម្រៀងកូរ៉េ ខាងត្បូងនាង Lisa សមាជិក ក្រុម BLACKPINK ។

កាលពីថ្ងៃទី ១៧ ខែមីនា យោងតាមប្រព័ន្ធផ្សព្វផ្សាយ Bangkok Post និង Nationg ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ក្រសួងសុខាភិបាលថៃ បានណែនាំគណៈកម្មាធិការ គ្រប់គ្រងគ្រឿងស្រវឹង (OACC) ឲ្យស៊ើបអង្កេតអ្នក ដែលបង្ហោះ និង ផ្សព្វផ្សាយរូបភាព ឬវីដេអូផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងរបស់នាង Lisa នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម ។ ប្រទេសថៃ ជាប្រទេសកាន់ព្រះពុទ្ធសាសនា ហាមប្រាមការផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង លើគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដូច្នេះការរីករាលដាល នៃខ្លឹមសារផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងរបស់នាងកំពុង ត្រូវបានស៊ើបអង្កេត ។

ថ្មីៗនេះនាង Lisa បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាអ្នកនាំពាក្យស្ត្រីដំបូងគេ សម្រាប់ម៉ាកស្រាវីស្គី Scotch ‘Chivas Regal’។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា រូបថត និងវីដេអូរបស់ Lisa ផ្សព្វផ្សាយស្រាវីស្គីកំពុងត្រូវបានចែកចាយយ៉ាង ទូលំទូលាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ។ Nation បានរាយការណ៍ថា អ្នកនិយមលេងអ៊ីនធើណេត ចង់ដឹងថា តើវាស័ក្តិសមសម្រាប់ Lisa ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងថាតើ Lisa នឹងត្រូវទទួលទោសដូច តារាល្បីផ្សេងទៀតដែរឬទេ ។

Nation បានបន្ថែមថា OACC ក៏ត្រូវបានគេនិយាយថា កំពុងស៊ើបអង្កេតថា តើការផ្សាយ ពាណិជ្ជកម្មគ្រឿង ស្រវឹង របស់ Lisa បំពានច្បាប់ ដែលពាក់ព័ន្ធដែរឬទេ ។ លោក Kachonsak Kaewcharat នាយករង នៃមជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺ បាននិយាយថា ការបង្ហាញខ្លួន របស់ Lisa ការផ្សាយពាណិជ្ជកម្ម ប្រហែល ជាមិនបំពានច្បាប់ របស់ប្រទេស ផ្សេងទៀតទេ ដោយសារប្រទេសមួយ ចំនួនមិនគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងដូចប្រទេសថៃ ៕ដោយ៖លី ភីលីព

Most Popular

To Top