ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ៖ រុស្សីបន្តការចាប់ខ្លួន កីឡាការិនី បាល់បោះឆ្នើម អាមេរិក Griner

មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសរុស្ស៊ី បានរាយការណ៍ថា តុលាការ រុស្ស៊ី បានបន្តការចាប់ខ្លួន លើការចោទប្រកាន់ គ្រឿងញៀន របស់កីឡាការិនីបាល់បោះ ជនជាតិអាមេរិក Brittney Griner យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

កីឡាការិនី Griner ជាម្ចាស់មេដាយមាស អូឡាំពិក២សម័យកាល និងជាជើងឯក WNBA ត្រូវបាន ឃុំខ្លួន នៅអាកាសយានដ្ឋាន ទីក្រុងមូស្គូ កាលពីដើមខែនេះ ក្រោមការចោទប្រកាន់ពីបទយកថង់ទឹករំអិល មានផ្ទុកប្រេងកញ្ឆា នៅ ក្នុងវ៉ាលីរបស់នាង ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Tass បានរាយការណ៍ថា តុលាការមួយនៅទីក្រុង Khimki នៅខាងក្រៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ បានបន្តការចាប់ខ្លួន Griner រហូតដល់ថ្ងៃទី ១៩ ខែឧសភា ។

Ria Novosti ជាទីភ្នាក់ងារព័ត៌មាន របស់រដ្ឋាភិបាលរុស្ស៊ីមួយផ្សេងទៀត បានរាយការណ៍ថា មេធាវីរបស់ Griner បានស្វែងរកការជំទាស់ នឹងការចាប់ខ្លួន របស់នាង ដោយហៅវិធានការ នេះថាខុសច្បាប់ និងឃោរឃៅពេក ។ ទីភ្នាក់ងារនេះ បានរាយការណ៍ថា ទោះជាយ៉ាងណា ពួកគេមិនបានប្រឆាំង នឹងការចោទប្រកាន់ពីការជួញ ដូរគ្រឿងញៀន ដោយខ្លួនឯងនោះទេ ។

ការចាប់ខ្លួននេះបានកើតឡើង នៅពេលភាពតានតឹង រវាងទីក្រុងមូស្គូ និងលោកខាងលិច បានធ្លាក់ចុះយ៉ាងខ្លាំងជុំវិញ ប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន បន្ទាប់ពីការចាប់ខ្លួន បាល់បោះរបស់សហរដ្ឋអាមេរិក គ្រប់គ្រងក្រុមកីឡាអូឡាំពិក បាននិយាយនៅលើ Twitter ថា ខ្លួនបានដឹង និងតាមដានយ៉ាងដិតដល់ នូវស្ថានភាពផ្លូវច្បាប់ ដែលកំពុងប្រឈមមុខ នឹង Brittney Griner នៅប្រទេសរុស្ស៊ី ៕ដោយ៖លី ភីលីព

Most Popular

To Top