កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ពិធីមង្គលការ នៅប្រទេសកូរ៉េបានផ្ទុះឡើង ខណៈកូនកំលោះមិនអាចបង្ហាញខ្លួន ក្នុងពិធីមង្គលការខ្លួនឯងបាន ដោយសារនីតិវិធីដាក់ ឲ្យនៅដាច់ពីគេដោយសារ COVID-19 ។
រូបថតពិសេសមួយ ដែលបានថតនៅក្នុងពិធីមង្គលការថ្មីៗនេះ បានរីករាលដាលពេញ Instagram ។ រូបថតនោះ ពិធីមង្គលការមួយកំពុង ដំណើរការយ៉ាងល្អជា មួយនឹងភ្ញៀវជាច្រើន និងកូនក្រមុំ ។ ទន្ទឹមនឹងនោះ កូនកំលោះគ្រាន់តែឃើញតាមរយៈអេក្រង់ប៉ុណ្ណោះ ដោយបង្កើតរូបរាងនិម្មិត សម្រាប់ពិធីមង្គលការ របស់លោកផ្ទាល់។ មូលហេតុ នៃការអវត្តមានរបស់កូនកំលោះម្នាក់នេះ គឺគ្មាននរណាក្រៅពីនីតិវិធី COVID-19 របស់លោក ក្រោយពីធ្វើតេស្តិ៍វិជ្ជមាន កូនកំលោះគ្មានជម្រើសអ្វីក្រៅពីត្រូវ ដាក់ឲ្យនៅដាច់ពីគេមុនពេលរៀបការ ។
អ្នកនិយមលេងអ៊ីនធើណេត តែងតែដាក់ចំណងជើងរូបភាពនេះថា ជាពិធីមង្គលការថ្ងៃនេះក្នុងសម័យ COVID-19 ហើយបានឃើញថា វាគួរឲ្យភ្ញាក់ផ្អើល ដែលឃើញកូនក្រមុំ ត្រូវឆ្លងកាត់ពិធីដោយផ្ទាល់ដោយខ្លួនឯង ។ ទន្ទឹមនឹងនេះ អត្រា នៃការរីករាលដាល នៃវ៉ារ្យ៉ង់ Omicron នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិតខ្ពស់បំផុត នៅសប្តាហ៍ក្រោយ ។
គិតត្រឹមថ្ងៃទី ១៩ ខែមីនា ចំនួនករណីវិជ្ជមានសរុបមាន ចំនួនប្រហែល ៣២0,000 ហើយករណីនេះត្រូវបានរាយការណ៍ពីទីក្រុងចំនួន ១៧ ផ្សេងៗគ្នានៅទូទាំងប្រទេស ៕ ដោយ៖លី ភីលីព