អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ជាមធ្យមអវកាសយានិក បាត់បង់ ១ភាគរយ នៃម៉ាសឆ្អឹងរបស់ពួកគេ សម្រាប់រាល់ខែដែលបានចំណាយក្នុងលំហដែលអាចធ្វើឲ្យបេសកកម្មនៅភពព្រះអង្គាររយៈពេល ៣ ឆ្នាំ មានការប្រកួតប្រជែង យ៉ាងខ្លាំង ។
អ្នកវិទ្យាសាស្ត្រ បានបង្កើតសាឡាត់មួយ ប្រភេទអាចជួយអ្នកអវកាសយានិកជៀស វាងការបាត់បង់ឆ្អឹង ក្នុងអំឡុងពេលបេសកកម្ម បន្តក្នុងលំហ។ អង្គការអវកាសណាសា “NASA” កំពុងរៀបចំសម្រាប់អវកាស យានិករបស់ខ្លួនធ្វើដំណើរ ទៅកាន់ភពព្រះអង្គារនាឆ្នាំ ២0២0 សម្រាប់បេសកកម្មរយៈ ពេលច្រើនឆ្នាំ ដែលអាចប៉ះពាល់ ដល់សុខភាព របស់ពួកគេ ។
ក្នុងចំណោមបញ្ហាសុខភាព ដែលអវកាសយានិក ជួបប្រទះគឺ ការបាត់បង់ដង់ស៊ីតេឆ្អឹង ជាមធ្យមប្រហែល ១ភាគរយ នៃម៉ាសឆ្អឹងរបស់ពួកគេ សម្រាប់រាល់ខែបានចំណាយ ក្រៅពិភពលោក ។ ឥឡូវនេះ អ្នកជំនាញ បានបង្កើត សាឡាត់ប្តូរហ្សែនថ្មីមួយ ដែលផលិតអរម៉ូន រំញោចឆ្អឹង អាចជួយការពារអវកាស យានិកប្រឆាំង នឹងការបាត់បង់នេះ ។
រុក្ខជាតិដ៏មានឥទ្ធិពលនេះ ថែមទាំងអាចជួយការពារចំនួនប្រជាជននៅលើផែនដីវិញ ក្នុងកម្រិតធនធាន ដែលដាក់ប្រឆាំងនឹងជំងឺពុកឆ្អឹង។ អ្នកស្រាវជ្រាវកំពុងបង្ហាញ លទ្ធផលនៃការសិក្សា របស់ពួកគេនៅឯកិច្ចប្រជុំ នៃសមាគមគីមីអាមេរិក កាលពីថ្ងៃអង្គារ ។
លោកវេជ្ជបណ្ឌិត Kevin Yates និស្សិតបញ្ចប់ការសិក្សាដែលកំពុងធ្វើបទបង្ហាញការងារនៅក្នុងកិច្ចប្រជុំ បាននិយាយថា ឥឡូវនេះ អវកាសយានិកនៅលើ ស្ថានីយ៍អវកាសអន្តរជាតិ មានរបបហាត់ប្រាណមួយចំនួន ដើម្បីព្យាយាមរក្សា ទម្ងន់ឆ្អឹង ប៉ុន្តែជាធម្មតា ពួកគេមិននៅលើស្ថានីយ៍ អវកាសអន្តរជាតិ អស់រយៈពេលជាង៦ ខែ ៕ដោយ៖លី ភីលីព