ព័ត៌មានអន្តរជាតិ

អង្គការណាតូ គ្រោងនឹងបញ្ជូនកងកម្លាំង ទៅកាន់អឺរ៉ុបខាងកើត 

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា អង្គការ NATO គ្រោងនឹងបង្កើនកងកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានដាក់ពង្រាយនៅផ្នែកខាងកើតប្លុករបស់ខ្លួន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលវិសាមញ្ញអង្គការណាតូ ដើម្បីពិភាក្សាអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តនោះ លោក Stoltenberg បានលើកឡើងថា លោករំពឹងថា សម្ព័ន្ធមិត្តនឹងយល់ព្រមពង្រឹងជំហររបស់ណាតូ “នៅលើដី លើអាកាស និងនៅលើដែនសមុទ្រ”។

ជំហានដំបូង គឺការដាក់ពង្រាយក្រុមសមរភូមិថ្មីរបស់ណាតូចំនួន៤។ នៅក្នុងប្រទេសប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី រួមជាមួយនឹងកងកម្លាំងដែលមានស្រាប់របស់យើង នៅក្នុងប្រទេសបាល់ទិក និងប៉ូឡូញ នេះមានន័យថា យើងនឹងមានក្រុមសមរភូមិពហុជាតិចំនួន៨ នៅតាមបណ្តោយផ្នែកខាងកើត “ពីបាល់ទិកទៅសមុទ្រខ្មៅ” ។

លោក Stoltenberg បានពន្យល់ពីរបៀប ដែលមានកងទ័ពសម្ព័ន្ធមិត្តរាប់រយពាន់នាក់ នៅក្នុងការត្រៀមខ្លួនជាស្រេចនៅទូទាំងសម្ព័ន្ធភាព រួមទាំង កងកម្លាំងសហរដ្ឋអាមេរិក ១០ម៉ឺននាល់។  កងទ័ពនៅអឺរ៉ុប និងទាហាន ៤ម៉ឺននាក់ ក្រោមការបញ្ជាផ្ទាល់របស់ណាតូ ដែលភាគច្រើននៅភាគខាងកើតនៃប្លុកសម្ព័ន្ធមិត្តអស់ហើយ។  ទាំងនេះត្រូវបានគាំទ្រដោយកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹកសំខាន់ៗ រួមទាំងក្រុមនាវាផ្ទុកយន្តហោះចំនួន ៥ នៅភាគខាងជើងនិងនៅសមុទ្រមេឌីទែរ៉ាណេ។

លោកបានសង្កត់ធ្ងន់ថា “យើងប្រឈមមុខនឹងការពិតថ្មី សម្រាប់សន្តិសុខរបស់យើង។ ដូច្នេះយើងត្រូវតែកំណត់ឡើងវិញនូវការរារាំង និងការការពាររបស់យើង សម្រាប់រយៈពេលវែងជាងនេះ” លោកបានសង្កត់ធ្ងន់ថា “មានភាពបន្ទាន់ថ្មីមួយដោយសារតែយើងមិនអាចទទួលបានសន្តិភាព៕ប្រែសម្រួល ឈូក បូរ៉ា


Most Popular

To Top