ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាដ៏លេចធ្លោរបស់លោក ពូទីន លាលែងពីតំណែង ហើយចាកចេញពីប្រទេសរុស្ស៊ី គេចខ្លួន

បរទេស៖ ទីប្រឹក្សាដ៏លេចធ្លោមួយរូបរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលាលែងពីរដ្ឋាភិបាល ហើយត្រូវបានគេរាយការណ៍ថាបានចាកចេញពីប្រទេសរុស្ស៊ីក្នុងការរត់គេចខ្លួន ជុំវិញការឈ្លានពានរបស់វិមានក្រឹមឡាំងលើប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Anatoly Chubais បេសកជនពិសេសរបស់វិមានក្រឹមឡាំងសម្រាប់ទំនាក់ទំនងជាមួយអង្គការអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធថា បានចាកចេញពីរដ្ឋាភិបាលរុស្ស៊ីហើយ។

មនុស្សពីរនាក់ដែលដឹងពីស្ថានភាព បានប្រាប់ Bloomberg News ដែលបានរាយការណ៍រឿងនេះជាលើកដំបូងថា ការលាលែងពីតំណែងរបស់លោក Chubais គឺដោយសារ “ការប្រឆាំងរបស់គាត់ចំពោះសង្រ្គាមរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន”

លោក Chubais ឥឡូវនេះត្រូវបានគេរាយការណ៍ថានៅក្នុងប្រទេស តួកគីជាកន្លែងដែលកាសែត Kommersant បានបោះពុម្ពរូបថតរបស់បុរសម្នាក់ដែលស្រដៀងនឹងអតីតមន្ត្រីវិមានក្រឹមឡាំងនៅឯកន្លែងដកប្រាក់។ Chubais ត្រូវបានគេអះអាងថា បានឃើញនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅដើមសប្តាហ៍មុន៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top