ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ឈានដល់ការទម្លាយភាពទាល់ច្រក ក្នុងជម្លោះការពារទិន្នន័យ

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មហាអំណាចបានប្រកាស កិច្ចព្រមព្រៀង ជាគោលការណ៍ក្នុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីអាមេរិក Biden ទៅកាន់អឺរ៉ុប ដើម្បីកសាងឯកភាពឆ្លងកាត់ អាត្លង់ទិកជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។

អស់រយៈពេលជាច្រើនឆ្នាំ ការផ្ទេរទិន្នន័យរបស់ពលរដ្ឋអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក គឺជាប្រធានបទ នៃការឈ្លោះប្រកែកគ្នា ជាពិសេសស្ថិតក្នុងពន្លឺ នៃការចោទប្រកាន់ អំពីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក ចូលប្រើទិន្នន័យរបស់ជនបរទេស។ 

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសាទរ ចំពោះរបកគំហើញនៅសមរភូមិ ដែលកំពុងបន្តលើស្តង់ដារការពារទិន្នន័យក្នុងអំឡុងពេលទស្សនកិច្ច របស់ប្រធានាធិបតីលោក Joe Biden ទៅកាន់អឺរ៉ុប ដើម្បីកសាងឯកភាព ឆ្លងមហាសមុទ្រអាត្លង់ទិកជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។

ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ហាក់បានកំណត់ការពិភាក្សាឡើងវិញ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្រុចសែល។ សេចក្តីប្រកាសរួមមួយ កាលពីព្រឹកថ្ងៃសុក្រ លោក Biden និងលោក Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា ពួកគេបានរកឃើញកិច្ចព្រមព្រៀង ជាគោលការណ៍ស្តីពីក្របខ័ណ្ឌថ្មី សម្រាប់លំហូរទិន្នន័យឆ្លងដែនអាត្លង់ទិក។

លោកស្រី von der Leyen មានប្រសាសន៍ថា នេះគឺជាជំហានមួយទៀត ក្នុងការពង្រឹងភាពជាដៃគូរបស់យើង។

ការប្រកាសនេះត្រូវបានធ្វើឡើង ខណៈមហាអំណាចទាំង២ បានយល់ព្រមលើភាពជាដៃគូថ្មី ដែលនឹងកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុបលើថាមពល ដែលផ្គត់ផ្គង់ដោយរុស្ស៊ី៕

Most Popular

To Top