ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែកែតម្រូវនូវទង្វើខុសឆ្គង របស់ខ្លួនក្នុងការលក់ អាវុធទៅឱ្យតៃវ៉ាន់ ហើយឈប់លេងជាមួយភ្លើង នៅពេលនិយាយអំពីបញ្ហា ទាក់ទងនឹងកោះតៃវ៉ាន់។

លោក Ma Xiaoguang អ្នកនាំពាក្យ ការិយាល័យកិច្ចការ តៃវ៉ាន់ នៃ ក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់ នេះ ដើម្បី ឆ្លើយតប នឹង ការ សម្រេច ចិត្ត របស់ សហរដ្ឋ អាមេរិក ដែលពាក់ព័ន្ធនឹងផែនការលក់អាវុធ ឱ្យតៃវ៉ាន់ តម្លៃប្រមាណ ៩៥ លានដុល្លារ អាមេរិក។
ការលក់អាវុធរបស់អាមេរិក ទៅឱ្យតំបន់តៃវ៉ាន់របស់ចិន រំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោក Ma បានបន្ថែមថា ចលនាបង្កហេតុដោយអាជ្ញាធរ គណបក្សរីកចម្រើនប្រជាធិបតេយ្យ ដើម្បីស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ដោយការឃុបឃិតជា មួយកងកម្លាំងខាងក្រៅ នឹងរុញច្រានជនរួមជាតិតៃវ៉ាន់ ចូលទៅក្នុងទីជ្រៅនៃទុក្ខ៕
ប្រែសម្រួល ឈូក បូរ៉ា
